Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧក្រិដ្ឋជន​គ្រឿងញៀន ២​នាក់ និង​គ្រឿងញៀន ២​គីឡូក្រាម ត្រូវបាន​សមត្ថកិច្ច​ម​ន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​

spot_img

​ភ្នំពេញ ៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប នៅ​ថ្ងៃ​ទី​២២​ខែកញ្ញា​នេះ បានឲ្យដឹងថា នៅវេលា​ម៉ោង ២៣និង១០​នាទី ថ្ងៃទី​២០ ខែ​កញ្ញា​ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ការិយាល័យ ក​៩ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ប្រតិបត្តិការ​បង្ក្រាប​ករណី ជួញដូរ​នូវ​សារធាតុ​ញៀន​ឆ្លងដែន ដោយ​ខុសច្បាប់ ( ពី​ឡាវ​មក​កម្ពុជា )​ស្ថិត​នៅ​ចំណុច ផ្លូវ​លេខ ៧០​សង្កាត់ ទួល​សង្កែ ខណ្ឌ ឫស្សីកែវ​រាជធានី​ភ្នំពេញ លទ្ធផល ឃាត់ខ្លួន ២ នាក់ ។​

​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រា​បឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឡោ សុគន្ធា ភេទ ប្រុស ជនជាតិខ្មែរ អាយុ ៤០​ឆ្នាំ ទីលំនៅ បច្ចុប្បន្ន ភូមិ សំអាង ឃុំ សំអាង ស្រុក ថា​ឡា​បរិ​វ៉ាត់ ។​ឈ្មោះ ស៊ី​ង​ធី​ន អ៊ូ​ថង អាយុ​២៨​ឆ្នាំ ជនជាតិ ឡាវ មាន​ទីលំនៅ វៀង​ច័ន្ទ ប្រទេស ឡាវ ។​

បាន​ចាប់យក​វត្ថុតាង មេតំ​ហ្វេ​តា​មីន ០២​កញ្ចប់​ធំ ស្មើ​ទម្ងន់ 2000.12g និង​ទូរស័ព្ទដៃ ២​គ្រឿង ។​

​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×