Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ឧក្រិដ្ឋ​ជួញដូរ​គ្រឿងញៀន​ឆ្លងខេត្ត ៥​នាក់ ត្រូវ​បង្ក្រាប ក្នុងនោះ​មេខ្លោង​គ្រឿងញៀន ជា​នាយ​ទា​ហ៊ាន​ជាន់ខ្ពស់ និង​ត្រូវ​ជា​កូន​មេបញ្ជាការ​កងពលតូច​លេខ​៤១

spot_img

​បន្ទាយមានជ័យ ​៖ ក្រុម​ឧក្រិដ្ឋ​ជួញដូរ​គ្រឿងញៀន​ឆ្លងខេត្ត យ៉ាងសកម្ម ៥​នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល និង​អាវុធហត្ថ​​ខេត្ត​បន្ទាយ​មានជ័យ បង្ក្រាបបាន រួម​នឹង​គ្រឿងញៀន​ជាង​២​គីឡូ​គី​ក្រាម និង​អាវុធខ្លឺ ៤​ដើម ដែល​ក្នុងនោះ​​មេខ្លោង​ធំ​ក្រុម​ឧក្រិដ្ឋ​ជួញដូរ​គ្រឿង​ញៀន​​ឆ្លងខេត្ត មានឈ្មោះ ឃឹម ចំរើន​កូរ៉ា ជា​នាយ​ទា​ហ៊ាន​ជន់​ខ្ពស់​នៅ​អង្គភាព​​កងពលតូច​លេខ​៤១ មាន​ឋានៈ​ជា​វរសេនីយ៍ទោ គឺជា​កូនប្រុស​របស់ លោក​ឧត្តមសេនីយ៍​ទោនាង ឃីម​ ​មេបញ្ជាការ​កងពលតូច​លេខ​៤១ ប្រចាំ​ខេត្ត​ឧត្តរមានជ័យ​។​

​មេ​គ្រឿងញៀន​ជា​មន្ត្រី​យោធា​ម្នាក់នេះ ត្រូវបាន​សមត្ថកិច្ច​នគ​រ​បាល និង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ សហការ​បង្ក្រាប​​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ២០១៨ ជាមួយនឹង​កាំភ្លើងខ្លី និង​ថ្នាំញៀន​ប្រមាណ​២​គីឡូក្រាម​។​

​មេ​ថ្នាំញៀន​ម្នាក់នេះ មាន​សមត្ថភាព​អាច​ជួញដូរ​ថ្នាំញៀន បាន​៣​ខេត្ត គឺ​ខេត្ត​សៀមរាប បាត់ដំបង និង​បន្ទាយមានជ័យ​ ​ទីបញ្ចប់​ត្រូវ​ល្បី​ឈ្មោះ​ទាំង​ឳ​ពុក​ទៀតផង ។​

​បើ​តាម​របាយការណ៍រ​បស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា​នេះ បានឲ្យដឹងថា កាល​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ ​វេលា​ម៉ោង​២១.៣០​នាទី​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន នៅ​ចំណុច​សាលា​គំរូ ស្ថិតនៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ ​ខេត្ត​បន្ទាយមានជ័យ ។ ចាប់​យក​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មិន ទឹកកក ចំនួន ៦៣៧,១៣​ក្រាម (​ជនសង្ស័យ​គេចខ្លួន​) ។​

​លុះ​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ ២០១៨ វេលា ២២.០៣ នាទី កម្លាំង​ជំនាញ​ចុះ​ឆែកឆេរ​បន្ទប់​លេខ​១០ សណ្ឋាគារ​ប៉ោយប៉ែត​ ​របស់​ឈ្មោះ សំ ពិសី ភេទ​ប្រុស (​បក្ខពួក​របស់​ជួប​ដាវិន​) ជា​អ្នក​ជួល​ស្នាក់នៅ បាន​រកឃើញ​។​

​ចាប់​យក​វត្ថុតាង​៖ ថ្នាំញៀន​មេតំ​ហ្វេ​តា​មិន ទឹកកក ១​កូន​ចង់ ទម្ងន់ ៣០,០៨​ក្រាម (​គេចខ្លួន​) ។ រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​ក​ញ្ញ​ ​ឆ្នាំ​២០១៨ វេលា​ម៉ោង ១៥ ត្រូវបាន​ឃាត់ខ្លួន ឈ្មោះ អោម បូរ៉ានិត ភេទ​ស្រី អាយុ​២៧ ឆ្នាំ (​ម្ចាស់​ថ្នាំញៀន​) នៅ​ចំណុច​ផ្លូវជាតិ​ ​លេខ​៥​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ។ បន្ទាប់​មក​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ២២.២០​នាទី​យប់​ ​ឈ្មោះ សំ ពិសី ត្រូវបាន​ចាប់ខ្លួន រួម​ជាមួយ​ឈ្មោះ ហេង សៀ ភេទ​ប្រុស នៅ​ចំណុច​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ​ ​ខេត្ត​បន្ទាយមានជ័យ ចាប់​យក​វត្ថុតាង ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មិនចំនួន ៣ ថង់​ស្មើ ២១,៤៤​ក្រាម (​ថ្នាំ​របស់​ហេង​សៀ​) ។​

​រហូតមកដល់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៥៣០​នាទី សមត្ថកិច្ច​បាន​បន្ត​ការស៊ើបអង្កេត​ករណីនេះ​ ​នៅ​ចំណុច​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ជា​លទ្ធផល​ឃាត់​ជនសង្ស័យ ចំនួន​២​នាក់ (​ស្រី​១​នាក់​) ចាប់​យក​វត្ថុតាង កាំភ្លើង​ខ្លី​ធុន Glock ២​ដើម គ្រាប់​មួយចំនួន ។​

​បន្ត​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​ខេត្តសៀមរាប ឆែកឆេរ​លំនៅដ្ឋាន​របស់ ឃឹម ចំរើន​កូរ៉ា នៅ​ភូមិ​សាលា​កំរើក​ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ជា​លទ្ធផល​ចាប់​វត្ថុតាង​: សារធាតុ​ញៀន​ប្រភេទ មេតំ​ហ្វេ​តា​មិន​ទឹកកក ចំនួន​១​ដុំ​ធំ និង​៧ ​ថង់​តូច​ស្មើ ១៣១៩,២៣​ក្រាម មេតំ​ហ្វេ​តា​មិន​គ្រាប់​wy ចំនួន​៤០​ថង់​តូច ស្មើនឹង​៨៧៦៤​គ្រាប់​ទម្ងន់ ៧៨៨,៧៦​ក្រាម​ ​អាវុធខ្លី ១​ដើម ជញ្ជឹង​ថ្លឹង​ថ្នាំ​២​។ សរុប​លទ្ធផល​នៃ​ប្រតិបត្តិការ​បង្ក្រាប​មេខ្លោង​គ្រឿងញៀន​នេះ ឃាត់ខ្លួន​ជនសង្ស័យ ៥​នាក់​ (​ស្រី​២​នាក់​) ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មិន​ទឹកកក​១៩៩៥,០១​ក្រាម ថ្នាំ​មេតំ​ហ្វេ​តា​មិន​គ្រាប់​(wy)៧៩៩,៩៤​ក្រាម​ ​ម្សៅ​កេតា​មិន​ទម្ងន់​៨​ក្រាម ថ្នាំ​គ្រាប់​(​អ៊ិច​ស្តា​ស៊ី​)​ទម្ងន់​២,៩៦​ក្រាម ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​៤​គ្រឿង​ ​អាវុធខ្លី​ចំនួន​៤​ដើម ក្នុងនោះ​១​ដើម បាញ់​ហ្គាស បង់​៤ គ្រាប់​១៤៦​គ្រាប់ រថយន្ត​៣​គ្រឿង លុយ​ខែ្មរ​៥​លាន​លុយ ​ដុល្លារ​១៩៦៤​ដុល្លារ​។ សរុប​វត្ថុតាង​ថ្នាំញៀន​ទាំងអស់​ទម្ងន់​២៨០៦,៤២​ក្រាម ហើយ​ជនសង្ស័យ​និង​វត្ថុតាង​​ត្រូវ​សមត្ថកិច្ច​ជំនាញ បញ្ជូន​ខ្លួន​ទៅ​តុលាការ​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

            

spot_img
×