Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្នាក់ ដួល​ស្លាប់ ពេល​សម្រួល​ចរាចរណ៍​ជូន​ពលរដ្ឋ​លើ​ដងផ្លូវ​

spot_img

​ភ្នំពេញ ​៖ មន្ត្រីនគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្នាក់ បាន​ខ្យល់​គ​ងងឹងមុខ​ដួល​ស្លាប់​មួយ​រំពេច ពេល​កំពុង​តែ​បំពេញ​ភារកិច្ច ជួយ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ស្ថិតក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​ប្រមាណ​១១​ថ្ងៃត្រង់ ថ្ងៃទី​២២​ខែ​កញ្ញា ឆ្នាំ​២០១៨ ។​

​មន្ត្រីនគរបាល​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត មាន​ឋានន្តរស័ក្តិ ជា​អនុសេនីយ៍ទោ​ឈ្មោះ នៅ បូរិន អាយុ​៥០​ឆ្នាំ មាន​តួនាទី​ជា​មន្ត្រី​នគរបាល​ទទួល​បន្ទុក​ផ្នែក​ចរាចរណ៍ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ទីលំនៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សព​របស់លោក​ត្រូវបាន​យកមក​ធ្វើបុណ្យ នៅ​គេហដ្ឋាន​របស់​លោក​ផ្ទាល់ ដែល​ស្ថិតនៅក្នុង​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​លោក យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​នឹង​កងកម្លាំង​នគរបាល​ទាំងអស់ ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ សំដែង​នូវ​កា​សោកស្តាយ​អាឡោះអាល័យ ដោយ​ចងចាំ​មិន​ភ្លេច​នៅ​វីរភាព និង​ស្នាដៃ​របស់​លោក​កន្លងមក ក្នុង​ការបំពេញ​ភារកិច្ច ការពារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ និង​ជូន​ជាតិ​មាតុភូមិ​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×