Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អម្បូរ​បក្សី ដែល​អាច​ស្រូប​យក​ពន្លឺ បាន​ដល់​ទៅ ៩៩,៩៥% មាន​រាងរៅ​ដូច​ជា​មក​ពី​…​ភព​ដទៃ (​វីដេអូ​)

spot_img

​អ្នក​ធ្លាប់​ឮ​គេ​និយាយថា “​បក្សី​ឋានសួគ៌​”? ថ្វី​ត្បិត​វា​មានឈ្មោះ​ឋានសួគ៌ តែ​សម្បុរ​វា​ពុំ​មែន​ស​ទេ ។​

​វា​មាន​ពណ៌​ខ្មៅ “​ពិសេស​” ហើយ​ទោះបី​ត្រូវបាន “​ក្រូ​ម៉េ​”​បន្ថែម​ពណ៌​លឿង​នៅ​ស្លាប​ក៏​វា​… នៅ​ខ្មៅក្រិប​ដែរ​។ អម្បូរ​បក្សី​នេះ ស្រូប​ពន្លឺ បាន​ដល់​ទៅ ៩៩.៩៦% ឯណោះ ។​

​រចនាសម្ព័ន្ធ​នៃ​ពណ៌​របស់​រោម​បក្សី​ឋានសួគ៌​ពិតជា​ស្មុគស្មាញ ហើយ​ពុំ​ស្មើ​រលូន​នោះទេ ។ ពេល​ពន្លឺ​បញ្ចាំង​លើ​ផ្ទៃ​រោម​របស់​វា​នោះ​វា​ស្រូប​យក​ស្ទើតែ​ទាំងស្រុង (​គ្មាន​ផ្លាត​ពន្លឺ​) ។​

​មួយរយៈ​មុន ភ្ញៀវទេសចរ​ម្នាក់ បាន​ផ្តិត​យក​រូបភាព​បក្សំ​ចម្លែក​នេះ រួច​បង្ហោះ​លើ​បណ្តាញ​សង្គម រួម​ទាំង​វីដេអូ​ផង ។ ប្រិយមិត្ត​បណ្តាញ​សង្គម​ទទួលស្គាល់ថា វា​ពិតជា​ខ្មៅ​អើយ​ខ្មៅ ខ្មៅក្រិប​តែម្តង ។​

​នៅពេល​វា​ត្រដាងស្លាប​រេ​រាំ ក៏​អ្នក​ពិបាក​សំឡឹង​ឃើញ​រាងរៅ ខ្លួនប្រាណ​របស់​វា​ណាស់ ។ រាល់ពេល​គយគន់​វា​យូរៗ​ទៅ អ្នកណាៗ​សុទ្ធសឹង​របូតមាត់​ថា ៖ “​វា​ស្រដៀង​នឹង​សភាវៈ​ភព​ដទៃ​” ។​

​ពេល​ឃើញ​បក្សី​សួគ៌​ម្តងៗ អ្នកណាៗ​ក៏​បើក​ភ្នែក​ធំៗ​ដែរ ។​

​ប្រិយមិត្ត​ទស្សនា Clip “​បក្សី​ឋានសួគ៌​” ម្តង​មើល​!

​លី​សា​

spot_img
×