Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិត​វេជ្ជសាស្ត្រ​ឯកទេស​ខាង​ជំងឺមហារីក​ជប៉ុន​ទូន្មាន​ថា ៖ សូម​កុំ​ព្យាបាល ប្រសិនបើ​កើត​ជំងឺមហារីក​!

spot_img

​កើត​ក្នុង​ត្រកូល​មួយ​មាន​ប្រពៃណី​ប្រកប​របរ​គ្រូពេទ្យ វេជ្ជបណ្ឌិត Kondo បាន​បញ្ចប់​ការសិក្សា​នៅ​សកល​វិទ្យាល័យ Keio បន្ទាប់មក​លោក​បាន​ទៅ​សិក្សា​បន្ត​នៅ​អាមេរិក រួច​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​វេជ្ជសាស្ត្រ​។​

​ក្រោយ​ពេល​សិក្សា​ចប់ លោក​មក​ធ្វើជា​សាស្ដ្រាចារ្យ​នៅ​សកល​វិទ្យាល័យ Keio ឬ​ឯកទេស​ខាង​ព្យាបាល​ជំងឺ​ម​ហ​រីក​ដោយ​គីមី ហើយ​លោក​ក៏​ជា​អ្នក​នាំមុខ​ខាង​ផ្នែក​ព្យាបាល​មហារីក​ដោះ​ដោយ​មិន​វះកាត់​នៅ​ជប៉ុន​។ ស្នាដៃ​របស់​លោក​ត្រូវបាន​សង្គម​ផ្តល់​តម្លៃ​យ៉ាងខ្ពស់​។ នៅ​ឆ្នាំ​២០១២ លោក​ទទួលបាន​ពានរង្វាន់ “Kikuchi Kan” លើក​ទី​៦០ (​ពានរង្វាន់​សម្រាប់​អ្នក​មាន​គុណបំណាច់​ធំធេង​ចំពោះ​ខឿនវប្បធម៌​ជប៉ុន​)​។​

​លោក​បាន​សរសេរ​សៀវភៅ​ជា​ច្រើន​ដូចជា “​កុំ​ប្រញាប់​វះកាត់​មហារីក​ឱ្យសោះ​” វី​ធី​សាស្ត្រ​ទុក​តាម​ដំណើរ​ក្នុង​ការព្យាបាល​មហារីក​។​ល​។​

​បណ្ឌិត​វេជ្ជសាស្ដ្រ Kondo

Kondo ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំងក្លា​នៅ​ឆ្នាំ​១៩៨៨ ពេល​លោក​សរសេរ​អត្ថបទ «​ពុំ​ចាំបាច់​កាត់ចោល​មហារីក​ដោះ ហើយ​វា​នឹង​សះស្បើយ​ដោយ​ខ្លួនឯង​» ។ អត្ថបទ​នេះ​ធ្វើឱ្យ​មហាជន​ចាប់អារម្មណ៍​យ៉ាងខ្លាំង ព្រោះ​វា​ដើរ​ផ្ទុយ​នឹង​ការយល់ដឹង​របស់​ពួកគេ​។ ដោយសារ​អត្ថបទ​នេះ​ដើរ​បញ្ច្រាស​នឹង​គោលការណ៍​គ្រឹះ​នៃ​មជ្ឈដ្ឋាន​វេជ្ជសាស្ត្រ លោក Kondo បាន​រង​ការពិន័យ ដោយ​លោក​មិន​អាច​ត្រូវ​ដំឡើង​ឋានៈ​ជា​រៀងរហូត​។​

​ក្រឡេកមើល​ការ​ពិត​របស់​បណ្ឌិត​វេជ្ជសាស្ត្រ​ដែល​សរសេរ​ទូន្មាន​អ្នក​ជំងឺមហារីក​មិន​ព្យាបាល ព្រោះថា តាម​លោក​នោះ​គឺ ៖

1- ប្រការ​ដែល​គួឱ្យខ្លាច​គឺ​ពុំមែន​មហា​រីកទេ តែ​ជា​ការ “​ព្យាបាល​មហារីក​ទៅវិញ​”

​ហេតុ​អ្វី​មនុស្ស​មួយចំនួន​ដំបូង​មាន​ស្មារតី​ល្អប្រសើរ​ណាស់ ប៉ុន្តែ​ក្រោយមក​មិន​បាន​ប៉ុន្មាន​ផង ពួកគេ​បាន​ស្លាប់​ទៅ​វិញ​? នោះ​គឺ​អាស្រ័យ​ដោយ​ពួកគេ​បាន​ទទួលយក “​របៀប​ព្យាបាល​មហារីក​”។

​ដោយ​គ្រាន់តែ “​មិន​ព្យាបាល​” មហារីក អ្នកជំងឺ​អាច​រក្សាបាន​នូវ​ស្ថានភាព​ស្មារតី​ភ្លឺស្វាង​រហូតដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត​។ គ្រាន់តែ​មាន​វិធីសាស្ត្រ​ព្យាបាល​សមស្រប រាងកាយ​ក៏​អាច​ដំណើរការ​ប្រក្រតី​ធម្មតា មាន​ករណី​ជា​ច្រើន​ដែល​មហារីក​ពុំ​បង្ក​ការឈឺចាប់ ហើយ​បច្ចុប្បន្ន​ការឈឺចាប់​ទាំងនោះ​គេ​អាច​គ្រប់គ្រង​បាន​។​

​គប្បី​ចងចាំ​ថា ដុំ​ពក​ដល់​ទៅ​៩៩​ភាគរយ ពក​ដោះ ដែល​ពិនិត្យឃើញ​តាម​ហ្វីល X-ray សុទ្ធសឹង​ដុំ​ពក​ស្លូត ប៉ុន្តែ​អ្នក​មាន​អាការៈ​នេះ​ស្ទើរតែ​ទាំង​អស់​សុទ្ធសឹង​ជ្រើសរើស​វិធី​កាត់​សុដន់​ចោល ប្រិយមិត្ត​ទាំងឡាយ​ត្រូវ​គិត​ឡើងវិញ​បញ្ហា​នេះ​។​

2- ការពិតទៅ មហារីក ទោះបី​ឆាប់​ពិនិត្យ​ឃើញ​ក្ដី​ក៏​គ្មាន​ប្រយោជន៍​ដែរ កោសិកា​មហារីក​នៅ​ខណៈ​ពេល​ដំបូង​ដែល​គេ​រកឃើញ​ធ្វើឱ្យ​ពេលវេលា​មាន​ជីវិត​របស់​អ្នកជំងឺ​ហាក់ដូចជា​មាន​រយៈពេល​វែង ប៉ុន្តែ​យើង​គួរ​គប្បី​ពិនិត្យមើល​សមាមាត្រ នៃ​អ្នកជំងឺ​បន្ត​មាន​ជីវិត​បាន​១០​ឆ្នាំ​ទៀត ដូចម្ដេច​ដែរ ទើប​អាច​ហៅ​ថា​អ្នកជំងឺ​ត្រូវបាន​ព្យាបាល​សះស្បើយ​នោះ ។​

3- ការវះកាត់​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ ក្រោយ​ការវះកាត់​កម្លាំងកាយ​នឹង​ថមថយ​ចុះ ធ្វើឱ្យ​ងាយ​ឆ្លង​មេរោគ ។​

​ការវះកាត់​ដុំ​ពក​មហារីក​វា​អាច​កាន់តែ​រំញោច​ដល់​កោសិកា​កាច​សាហាវ​នេះ​។ ព្រោះថា​មុខ​របួស​ដោយសារ​ការវះកាត់​វា​នឹង​បំផ្លាញចោល​ព្រំដែន នៃ​កោសិកា​ធម្មតា និង​កោសិកា​មហារីក​ដែល “​ឆ្លៀត​” ក្នុង​ឱកាស​នេះ កោសិកា​មហារីក​វា​នឹង​រាលដាល​យ៉ាង​លឿន​ទៅកាន់​បណ្ដា​ផ្នែក​សាច់ដុំ​ដែល​ល្អ​ជុំវិញ​នោះ ហើយ​ចុងក្រោយ​ការបំផ្លាញ​របស់​វា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។​

4- ភាព​ពិសពុល​នៃ​ការព្យាបាល​ដោយ​គីមី

​អ្នក​កើត​មហារីក​ចាប់ពី​ពេល​ពេញវ័យ អាច​ធ្វើ​គីមី ហើយ​អាច​ជា​សះស្បើយ​បានតែ ចំពោះ​មហារីក​៤​ប្រភេទ មហារីក​ពងស្វាស មហារីក​ស្បូន (tumors of epithelial tissue) មហារីក​កូនកណ្ដុរ (malignant lymphoma) និង​មហារីក​ឈាម (acute leukemia) ។​

​ការព្យាបាល​ដោយ​គីមី​វា​អាច​ជួយ​អូសបន្លាយ​ជីវិត​អ្នកជំងឺ​បាន​ដែរ​ឬ​អត់​នោះ នៅ​ត្រូវ​រង់ចាំ​ចម្លើយ​។ ប៉ុន្តែ​ប្រភេទ​ឱសថ​ប្រើប្រាស់​ក្នុង​ការព្យាបាល​គីមី​មាន​សារធាតុពុល​ខ្លាំងណាស់ អាច​នាំមក​នូវ​ប្រតិក​ម្មយ៉ាង​ធ្ងន់ធ្ងរ ។ មាន​អ្នកជំងឺ ៥,៩ ភាគរយ​ដែល​ទោះជា​ព្យាបាល ឬ​មិន​ព្យាបាល​ក៏​ពេលវេលា​រស់​របស់​ពួក​គេ​ដូច​គ្នា​ដែរ​។​

5- អ្នកជំងឺ​ទាំងឡាយ​ត្រូវ​ចង​ចាំ​ថា ការវះកាត់​ទោះបី​ត្រូវបាន​វាយតម្លៃ​ថា ជោគជ័យ​ក៏​ពុំ​ប្រាកដថា អ្នកជំងឺ​បាន​ចៀស​ផុត​ពី​រោគ​នេះឡើយ​។ ព្រោះ​ថា​វា​នឹង​វិល​មក​វិញ​នៅ​ខណៈ​ពេល​ណាមួយ​នោះ ។​

​វិធីសាស្ត្រ​ព្យាបាល​កាន់តែ “​ជឿនលឿន​” គឺ​កាន់តែ​ប្រុងប្រយ័ត្ន​

​មាន​វិធីសាស្ត្រ​ព្យាបាល​ជា​ច្រើន​កំពុងស្ថិត​នៅ​ក្នុង​ដំណាក់កាល​សាក​ពិសោធន៍ ហើយ​ត្រូវបាន​គេ​យក​មក​អនុវត្តន៍​ដោយ​គ្រាន់តែ​បន្ថែម​ពាក្យ​ពីរ​ម៉ាត់​ថា “​ជឿនលឿន​” អ្នកជំងឺ​បណ្ដាក់​គ្នា​មក​ដើម្បី​សាក ។ វិធីសាស្ត្រ​ថត X-ray ៣០០​ដឺ​ក្រេ​- CT Scan មាន​កម្រិត​វិទ្យុសកម្ម​ប្រហាក់ប្រហែល​នឹង​ការថត X-ray ធម្មតា​ពី ២០០-៣០០​ដង ឯណោះ ឬ​អាច​ថា​វា​បណ្តាល​ឱ្យ​កើត​ជំងឺ​មហារីក ។​

​កោសិកា​មហារីក​គឺជា​កោសិកា​ដែល​ប្តូរ​សណ្ឋាន​ពី​កោសិកា​ក្នុង​រាងកាយ​របស់​យើង ហេតុ​នេះ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​មនុស្ស​ពុំ​បាន​ចាត់ទុក​កោសិកា​មហារីក​ជា​សត្រូវ​នោះទេ ហេតុ​នេះ​ពុំ​អាច​ពឹងពាក់​លើ​ប្រព័ន្ធ​ការពារ​រាងកាយ​ដើម្បី​សម្លាប់​កោសិកា​មហារីក​បានឡើយ​។ គ្មាន​អ្នកណា​ម្នាក់​អាច​និយាយ​ជាក់លាក់​ថា តើ​អ្នក​កើត​ជំងឺ​នេះ​អាច​រស់នៅ​បាន​ប៉ុន្មាន​?

​ចុងក្រោយ បណ្ឌិត​វេជ្ជសាស្ត្រ​ជប៉ុន​រូប​នេះ​ទូន្មាន​ថា គប្បី​រៀនសូត្រ​តាម​លំនាំ​នៃ​ដុំថ្ម​រមៀល ។ កាលណា​ដុំថ្ម​នោះ​វា​ចេះ​តែ​រមៀល ប្រាកដ​ជា​គ្មាន​ស្លែ​ដុះ​ជាប់​ឡើយ​។ មានតែ​ចលនា​សរីរាង្គ​ឱ្យបាន​ច្រើន ប្រើប្រាស់​ខួរក្បាល​ធ្វើការ​ឱ្យ​បានល្អ នោះ​ទើប​រាងកាយ​មិន​រង​ការ “​ដុះ​ស្នឹម​” ។ គប្បី​សាង​អារម្មណ៍​រីករាយ​តាមរយៈ​វិញ្ញាណ​ទាំង​៥ របស់​យើង ហើយ​ចៀសវាង​ឱ្យ​ផុត​ពី​ភាព​សៅហ្មង​។​

​អ្នក​គប្បី​ចៀស​ឱ្យ​ឆ្ងាយ​ពីអ្វី​ដែល​ធ្វើឱ្យ​អារម្មណ៍​អ្នក​ស្មុគស្មាញ ហើយ​ច្បាម​យក​អ្វី​ដែល​ជា​ក្ដី​រីករាយ​ក្នុង​ជីវិត​។ ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​សមល្មម បរិភោគ​អាហារ​ដែល​មាន​ប្រយោជន៍​។​ល​។ ធ្វើឱ្យ​ផ្លូវចិត្ត​រីករាយ រាងកាយ​នឹង​បង្កើត​បន្ថែម serotonin, dopamine, endorphin ដែល​ជា​សារធាតុ​ជួយ​ឱ្យ​ផ្លូវចិត្ត​អ្នក​រីករាយ ហើយ​តាម​បទពិសោធន៍​របស់​ខ្ញុំ ឱ្យ​តែ​ក្នុង​ចិត្ត​សប្បាយ វា​នឹង​បំភ្លេច​នូវ​រឿង​ស្មុគស្មាញ​កំប៉ិកកំប៉ុក ដែល​បែបនេះ​ជំងឺមហារីក​វា​ក៏​មិន​មាន​ប្រតិកម្ម​ដែរ​។​

​និយាយ​រួម របៀប​វាយ​តម្លៃ​របស់​វេជ្ជណ្ឌិត Kond មាន​លក្ខណៈ​ដូច​គ្នា​នឹង​ទស្សនៈ​ព្យាបាល​ជំងឺ​របស់​វេជ្ជសាស្ត្រ​ចិន​ដែលថា ៖ “​ជំងឺ​កើត​មក​ពី​ចិត្ត​” ។​តាំងពី​សម័យ​បុរាណ ជនជាតិ​ចិន​និយម​ការអប់រំ លត់​ដំ សីលធម៌ តាម​ក្បួនច្បាប់​ជាច្រើន​របស់​ព្រះពុទ្ធសាសនា​។ មាន​សីលធម៌ រស់​នៅ​ល្អ សុខភាព​នឹង​ប្រសើរឡើង ហើយ​គេ​ពុំ​ចាំបាច់​ត្រូវការ​ថ្នាំ​ទេ​៕
​សូ​យ​ន​

spot_img
×