Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រើ​ពេល​ត្រឹម ១​នាទី​ដឹងថា ក្រលៀន​អ្នក​ល្អ ឬ​មាន​…​បញ្ហា​!

spot_img

​​មុន​នឹង​ឈាន​ដល់​ការ​ខូច​ក្រលៀន គេ​ពិនិត្យឃើញ​មុន​នោះ​វា​ផ្តល់​ឲ្យ​យើង​ដឹង​បាន​តាម​សញ្ញា​១​ចំនួន ។​

​កុំ​ខ្លាច​! ចូរ​សាកល្បង​នឹង​តេស្ត​ងាយស្រួល ជាមួយ​ទឹក​១​កែវ​ប៉ុណ្ណោះ ហើយ​ប្រសិនបើ​ពិនិត្យ​ឃើញ​មាន​សញ្ញា​បន្ទាប់ពី​អ្នក​យក​ទឹកនោម ៤.៥ តំណក់ ដាក់​ចូល​ទឹក​ក្នុង​កែវ (​ថ្លា​) នោះ​វា​ល្អក់ ឬ​មាន​ដូច​ខ្លាញ់​អណ្តែត​លើ​ផ្ទៃ​ទឹក​នោះ គប្បី​ទៅពិនិត្យ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ភ្លាម ។​

​ក្រៅពី​នោះ​ប្រសិនបើ​អ្នក​មាន​អាការៈ​ប្លែក លើស​ពី​ករណី​ខាងក្រោម ក៏​បញ្ជាក់​ថា ក្រលៀន​របស់​អ្នក​ប្រឈម​នឹង​បញ្ហា​ហើយ ។​

​អាការៈ​ទាំងនោះ​គឺ ៖

-​បរិភោគ​ទឹក​ធម្មតា តែ​នោម​លើស ៣​ដង ក្នុង​១​យប់ ។​

-​នោម​រអាក់រអួល ជា​តំណក់ៗ ។​

-​ងើប​ពី​គេង​ពេលព្រឹក ត្របកភ្នែក​រាង​ហើម ។​

-​លើ​ក​របស់​ធ្ងន់​មិនបាន ឡើង​ត្រឹម​ជាន់​ទី ៣ គឺ​ញ័រ​ជើង ដៃ ។​

-​មាន​អារម្មណ៍​រោយ​ចង្កេះ​ពេល​អង្គុយ​មើល​ទូរទស្សន៍​លើសពី ២​ម៉ោង ។​

-​មាន​អារម្មណ៍​រោយ​ជើង ពេល​ឈរ (​ធ្វើ​ម្ហូប​) លើសពី​១​ម៉ោង ។​

-​ចេះ​តែ​ចង់​គេង មិន​ចង់​គិត ខួរក្បាល​មិន​ប្រមូលផ្តុំ ។​

-​ពេល​កក់សក់ ឃើញ​សក់​ជ្រុះ​ច្រើន ។​

-​តែង​ទទួល​អារម្មណ៍​ងងុយដេក​ជានិច្ច តែ​ដេក​ពុំ​លក់ ដេក​ពុំ​ស្កប់ស្កល់​រវើរវាយ ។​

​លី​សា​

spot_img
×