Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ ល្អ​បំផុត គ្រប់យ៉ាង​រីកចម្រើន​ហួស​ពី​ការ​ស្មាន ។ លុយកាក់ ធូរធារ មាន​អ្នក​ជួយ​ជ្រោមជ្រែង​អំពី​លុយកាក់ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ ផ្អែម​ល្ហែម ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ មិនបាន​សម្រេច​ដូច​បំណង មាន​ការប្រែប្រួល​ច្រើន ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការស្វែងរក​លាភ ។ មនោសញ្ចេតនា សុខសាន្ត កក់ក្តៅ ។​

​ឆ្នាំ​ខាល ៖ ការងារ មិន​ត្រូវ​ធ្វើ​អ្វី​ដោយ​ប្រញាប់ប្រញាល់ អន្ទះសា គួរ​ដំណើរការ​សន្សឹមៗ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ មិន​ត្រូវ​ជឿជាក់​ជាក់​ជ្រុល​ពាក្យសម្តី​អ្នកដទៃ ។ មនោសញ្ចេតនា ត្រូវ​លៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​ថោះ ៖ ការងារ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់ ចំពោះ​រាល់​ការសម្រេចចិត្ត កុំ​ធ្វើ​ដោយ​ប្រថុយប្រថាន ។ លុយកាក់ ជា​ថ្ងៃ​ដ៏​ជោគជ័យ​សម្រាប់​ការស្វែងរក​ឱកាស​រក​ប្រាក់ ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ជាង​មុន​ចំពោះ​គូស្នេហ៍ ។​

​ឆ្នាំ​រោង ៖ ការងារ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​មិន​តាម​គម្រោងការ ។ លុយកាក់ ថ្ងៃ​នេះ​មិន​ត្រូវ​បញ្ចេញ​ប្រាក់​រកស៊ី ។ មនោសញ្ចេតនា សុខភាព​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់​៖ ការងារ ជួប​រឿង​រំខាន​ចិត្តច្រើន ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា មាន​ដំណឹង​ល្អ​អំពី​ការវិនិយោគ ។ មនោសញ្ចេតនា គួរ​ប្រយ័ត្ន​ពាក្យសម្តី បញ្ចៀស​ធ្វើឲ្យ​គូស្នេ​ហ៍អាក់​អន់ចិត្ត ។​

​ឆ្នាំ​មមី ៖ ការងារ មាន​អ្នក​ច្រណែនឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ល្អប្រសើរ មាន​ឱកាស​បាន​លាភ ។ មនោសញ្ចេតនា បញ្ហា​សុខភាព​ឥទ្ធិពល​មិនល្អ​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមែ ៖ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំ​កើត​មាន​បញ្ហា​អ្វី​គួរឲ្យ​បារម្ភ ។ លុយកាក់ មិន​ត្រូវ​លោភលន់​ហួស​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ។​

​ឆ្នាំ​វក ៖ ការងារ គួរ​ពឹង​មិត្តភក្តិ​ឲ្យជួយ​ដោះស្រាយ​ការលំបាក​ក្នុង​ការ​ងារ ។ លុយកាក់ មិន​ត្រូវ​ខ្ជះខ្ជាយ ចំណូល​មិន​ស្ថិរភាព ។ មនោសញ្ចេតនា កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា​។​

​ឆ្នាំ​រកា ៖ ការងារ ត្រូវ​មាន​ចិត្ត​ដាច់ខាត​ក្នុង​ការងារ កុំ​ស្ទាក់ស្ទើ​អល់អែក ។ លុយកាក់ ល្អប្រសើរ គួរ​ប្រឹងប្រែង​ជាង​នេះ​ទៀត​នោះ ប្រភព​ចំណូល​នឹង​ហូរហៀរ ។ មនោសញ្ចេតនា កុំឲ្យ​បញ្ហា​លុយកាក់​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​អ្នក​ទាំង​២ ។​

​ឆ្នាំចរ ៖ ការងារ ទទួលបាន​លទ្ធផល​ល្អ​ច្រើន ។ លុយកាក់ ត្រូវ​ប្រឹងប្រែង​បន្ថែមទៀត​ក្នុង​ការស្វែងរក​ឱកាស​រក​ប្រាក់​។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​នាំឲ្យ​មាន​ការខ្វែងគំនិ​ត ។​

​ឆ្នាំ​កុរ ៖ ការងារ កុំឲ្យ​រឿង​ផ្ទាល់ខ្លួន​ឥទ្ធិពល​ដល់​ការងារ គួរ​សម្រួល​ផ្លូវចិត្ត​ឡើងវិញ ។ លុយកាក់ មាន​អ្នក​ជួយ​ទំនុកបម្រុង​ក្នុង​បញ្ហា​ប្រាក់កាស ។ មនោសញ្ចេតនា កុំ​យក​រឿង​ពី​ក្រៅ​មក​បង្ក​ទំនាស់​ក្នុង​មនោសញ្ចេតនា ៕

spot_img
×