Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ខ្លោច​ខ្លួន​រងរបួស​ធ្ងន់ ពេល​ផ្សារ​ពិ​ដាន​ផ្ទះ​ត្រូវ​ខ្សែភ្លើង​ឆក់​

spot_img

​បន្ទាយមានជ័យ : ខ្សែភ្លើង​តង់ស្យុង​ខ្ពស់​ឆក់​ឆេះ​ខ្លោច​ខ្លួន​ជាង​ពិ​ដាន​ផ្ទះ​ម្នាក់ រងរបួស​ធ្ងន់ យ៉ាង​ខ្លោចផ្សា ពេល​ផ្សារ​ដែក​នៅក្បែរ​សាលាក្រុង​សិរីសោភ័ណ នា​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ កាលពី​វេលា​ម៉ោង​៩​និង​៥​នាទី ព្រឹក ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​លោក​វរសេនីយ៍ ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរីសោភ័ណ​ឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ភូ ភុយ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃទទឹង ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ​។​

លោក​បន្តថា យោង​អ្នកឃើញ​ហេតុការណ៍​ប្រាប់ថា មុនពេល​កើតហេតុ​មាន​ជាងដែក​និង​ជាង​ធ្វើ​ពិ​ដាន​ផ្ទះ​មួយ​ក្រុម​បាន​នាំគ្នា​មក​ធ្វើ​ផ្ទះ​របស់​ឈ្មោះ មឿន សីហា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​។​

​ជនរងគ្រោះ​បាន​ឡើង​ទៅ​ផ្នែក​ខាងលើ​ផ្ទះ​ដើម្បី​ធ្វើ​ពិ​ដាន​ផ្ទះ​។ តែ​ខ​ណះរ​នោះ​មាន​កម្មករ​ម្នាក់​ទៀត​បាន​ហុច​ឆ្អឹង​ដែក​ឱ្យ​ជនរងគ្រោះ ៗ​ក៏​ចាប់​ទាញ​យក​ឡើងលើ​ក៏​ភ្លាត់ស្នៀត ទៅ​ប៉ះ​និង​ខ្សែភ្លើង​(​ខ្សែ​បញ្ជូន​ចរន្ត​) ស្រាត​តង់ស្យុង​ខ្ពស់​បណ្តាលឲ្យឆ​ក់​ជន​រង​គ្រោះ​ឆេះ​ខ្លោច​មួយ​ចំហៀង​ខ្លួន រងរបួស​ធ្ងន់ ។​

ម្ចាស់ផ្ទះ​និង​កម្មករ​ធ្វើការ​ជាមួយគ្នា​ជួយសង្គ្រោះ ទើប​បង្ក​ទៅ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​- ជប៉ុន ស្រុក​មង្គល​ប​មង្គលបុរី​។​
សូមបញ្ជាក់​ថា ផ្ទះ​ខាងលើ​កសាង​នៅក្រោម​បង្គោល​ខ្សែភ្លើង​នៅ​លើ​ចំណី​ផ្លូវ​សាធារណៈ ហើយ​ជាប់​នឹង​របង​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​។​

រាល់​ការកសាង​ផ្ទះ រឺ​សំណង់​អគារ​ទាំងឡាយ​ត្រូវ​នៅ​អោយ​ឆ្ងាយ​យ៉ាងតិច​៣​ម៉ែត្រ ពី​ខ្សែ​បណ្តាញអគ្គីសនី​។ នេះ​បើ​តាម អាជ្ញាធរ​អគ្គីសនី​បាន​ព្រមាន​៕ ដោយ : បន្ទាយ​

spot_img
×