Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស​និទ្ទេស​A​ ក្នុង​ខេត្តតាកែវ ​ត្រូវបាន​ថៅកែ​ហាង​ឌី​នី​កាហ្វេ​ហៅ​មក​ញុំ​អាហារ​សា​ម្គី​រួមគ្នា​

spot_img

​តាកែវ ៖ សិស្ស​និទ្ទេស A ចំនួន ៩​នាក់ ក្នុងចំណោម ២៤​នាក់​ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប កាលពីពេល​ថ្មីៗ​នេះ​ ក្នុង​ខេត្តតាកែវ ត្រូវបាន​ម្ចាស់​ហាង​កាហ្វេ​ឌី​នី និង​លោក សៅ សាម៉ន រួមជាមួយ​រៀម​ចម្បង​ឆ្នើមៗ​ជាច្រើន​នាក់​ក្នុង​ខេត្តតាកែវ អញ្ជើញ​មក​ញុំ​អាហារ​សា​ម្គី រួមគ្នា​នៅ​នៅ​អាហារ​ដ្ឋា​ន​ឌី​នី ដើម្បី​ជាការ​លើកទឹកចិត្ត និង​ផ្តល់​ជា​បទពិសោធ​ន៏​ល្អៗ​ដល់​ប្អូនៗ​ដែលជា​សិស្ស​ឆ្នើម ក្នុងចំនោម​សិស្ស​ជាង ១​ម៉ឺន​នាក់ ដែល​បាន​ប្រឡង​ជាប់​និទ្ទេស A ក្លាយជា​សិស្ស​គំរូ ។ ការ​ពិសារ​អាហារ​សា​ម្គី​នេះ គឺ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី ២២ ខែកញ្ញា ២០១៨ ក្នុងនោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ហម និ​ម៉ុ​ន អនុប្រធាន​មន្ទីរអប់រំ​យ​វុ​ជន​និង​កីឡា​ខេត្តតាកែវ លោក អ៊ុយ សំអាត អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត និង​លោក សេង សុធា​រា ប្រធានការិយាល័យ​សិក្សា​វិ​ទ្សា​ស្ថាន​តេ​ជោ​សែន​តាកែវ ។

​ថ្លែង​នៅក្នុង​ការហូប​អាហារ​សា​ម្គី​រួមគ្នា​នេះដែរ​លោក សៅ សា​មន ដែលជា​អ្នក​ផ្តួចផ្តើម​គំនិត​នេះ​ឡើង​បាន​និយាយថា កម្មវិធី​ហូប​អាហារ​នេះ​គឺ​គ្រាន់តែ​ជាការ​លើកទឹកចិត្ត​ដល់​ប្អូនៗ​ទាំងអស់​ដែល​បាន​ប្រឹងប្រែង​រៀនសូត្រ រហូត​សម្រេចបាន​នៅ​ក្តី​បំណង​របស់​ពួកគេ តែប៉ុណ្ណោះ ។ ហើយ​ចំពោះ​អ្វី​ដែរ​ពិសេស​នោះ ប្អូនៗ​ដែល​បានមក​ចូលរួម​ក្នុងថ្ងៃនេះ គឺ​ទទួល​នៅ​បទពិសោធ​ន៏​ល្អៗ​ច្រើន​ចេញ ពី​ចាស់​ព្រឹត្តិ​ចា​រ្យ និង​បុគ្គល​ជោគជ័យ​មួយចំនួន នៅក្នុង​ខេត្ត ហើយ​ចំពោះ​បទពិសោធ​ន៏​ទាំងអស់នេះ​គឺ​សុទ្ធសឹង តែ​ជាការ​បង្ហាញផ្លូវ​ដើរ​ដល់​ប្អូនៗ​ទាំងអស់គ្នា ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​ទៅ​ថ្ងៃ​អនាគត​របស់​ពួកគេ ។​

​លោក​បាន​បន្តថា ចំពោះ​ការ​ពិសារ​អាហារ​សា​ម្គី​នេះ គឺ​លោក​រួមជាមួយ​មិត្ត​ភ័​ក្ត ដែល​ស្រឡាញ់​ក្នុង​វិស័យ​អប់រំ​នេះ​និង​បន្ត​ចាំ​ជួយ​លើកទឹកចិត្ត​ដល់​ពួកគេ និង​រៀបចំ​ការហូប​អាហារ​សា​ម្គី​នេះ​ជា​រៀងរាល់ឆ្នាំ​ដល់​ប្អូនៗ​ដែល​ប្រឡង​បាក់​ឌុប​ជាប់​បាន​និទ្ទេស A ។​

​ប្អូនប្រុស សៅ វិសាល នៅ​វិទ្យាល័យ​ជា​ស៊ី​តាកែវ តំណាង​ក្រុមសិស្ស​និទ្ទេស A ទាំងអស់​បាន​សំដែង​នៅ​ក្តី​សប្បាយរីករាយ​យ៉ាងខ្លាំង ចំពោះ​ការ​ផ្តល់នូវ​ភាពកក់ក្តៅ​ក៏ដូចជា​ការលើកទឹកចិត្ត​តាមរយៈ​ការហូប​បាយ​សា​ម្គី​រួមគ្នា​ជាមួយ​ចាស់​ព្រឹត្តិ​ចា​រ្យ និង​បងៗ​ដែលជា​បុគ្គល​ជោគជ័យ​ក្នុងថ្ងៃនេះ មិនតែប៉ុណ្ណោះ​រូបគេ​រួមជាមួយ​និង​មិត្ត​ភ័​ក្ត បានទទួល​នៅ​គំនិតល្អៗ បទពិសោធ​ន៏​ច្បាស់លាស់ ដែលជា​គោលដៅ​មួយ​សម្រាប់​តម្រុងទិស ទៅរក​ភាពជោគជ័យ​ទៅ​ថ្ងៃ​ខាងមុខ ដូច​បុគ្គល​ដទៃ​ដែរ ៕ តាកែវ​

spot_img
×