Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ទេ​សចណ៍​ដាក់ចេញ​កូនសៀវភៅ “​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ទេសចរណ៍​ស្អាត (Green Passport) ”

spot_img

​រាជធានី​ភ្នំពេញ ​៖ ក្រសួងទេសចរណ៍ តាមរយៈ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ក្រោម​កិច្ចសហការ​គាំទ្រ​ជាមួយ​ក្រសួងបរិស្ថាន ក្រសួងសុខាភិបាល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សមាគម​ភោជនីយដ្ឋាន​កម្ពុជា បានដាក់​ចេញ នូវ​ចលនា​ប្រឡងប្រណាំង​ភោជនីយដ្ឋាន​ស្អាត អាហា​រដ្ឋា​ន​ទេសចរណ៍​ស្អាត លើក​ទី​១​។​

​មន្ត្រី​ក្រសួងទេសចរណ៍​បញ្ជាក់​ថា កូនសៀវភៅ​យុទ្ធនាការ “​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​ស្អាត (Green Passport) ” គឺ​បាន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ជា​មន្ត្រីរាជការ ជា​យុវជន កម្មករ ក​ម្មា​ការ​នី ន​យោ​ជិត ន​យោជក់ និង​ប្រជាពលរដ្ឋ​គ្រប់​រដ្ឋ អាច​ចុះឈ្មោះ​ដោយ​សេរី ស្នើសុំ​កូន​សៀវ​ភោ​ដោយ​គ្រាន់តែ​ចុះ​តាម​ប្រព័ន្ធ​អន​ឡាញ​។​

​ជាងនេះទៅទៀត កូនសៀវភៅ​ខាងលើនេះ បានអនុញ្ញាត​ឱ្យ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ អាច​ចុះហត្ថលេខា​លើ​កូនសៀវភៅ​នេះ មានន័យថា ពួកគាត់​បាន​ប្តេជ្ញា​អនុវត្ត​ក្រម​ប្រតិបត្តិ​សម្រាប់​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​ស្អាត ដោយ​ប្រឆាំង​ដាច់ខាត ចំពោះ​ការបោះ​សំរាម​ដោយ​គ្មាន​ការទទួលខុសត្រូវ​ក្នុង​ទីតាំង ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​របស់​អ្នក​។

​ប្រការនេះ ក៏​ឆ្លុះបញ្ចាំង​នូវ​ឆ​ន្ទះ​របស់​លោកអ្នក ក្នុងការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ស្នូល​ចំនួន ០៣ នៃ​យុទ្ធនាការ “​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​ស្អាត​” ដូចខាងក្រោម​៖

១- ចូលរួម​កុំ​ឲ្យ​មាន​សំរាម​ក្រដាស​នៅតាម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​។

២- ចូលរួម​បញ្ជ្រាប​ការយល់ដឹង​អំពី​ក្រម​ប្រតិបត្តិ​សម្រាប់​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​ស្អាត​។

៣- ចូលរួម​ដោះស្រាយ​បញ្ហា​អនាម័យ​នៅតាម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​។

​ដូច្នេះ​រាល់​ការចូល​ពិសា​អាហារ​តាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​អាច​ប្រើប្រាស់​កូនសៀវភៅ ក្នុង​វាយតម្លៃ​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ទេសចរណ៍​ដែល​ស្អាត​៖ ​ទី​១.​គ្មាន​សម្រាម​ក្រោម​តុ និង​ទី​២.​បង្គន់​អនាម័យ​ស្អាត និង​អាច​ស្នើសុំ​វាយ​ត្រា​ពី​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​តែម្តង​។​

​ក្រសួង​ទេ​សចណ៍​សង្ឃឹម​យ៉ាង​មុតមាំ​ថា​៖ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ចូលរួម​ចលនា​ប្រឡងប្រណាំង​ខាងលើ​ដើម្បី “​កម្ពុជា​ស្អាត និង​បៃតង​”​។

​មន្ត្រី​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា ព័ត៌មាន​ស្ដីពី​ការចុះឈ្មោះ​ស្នើសុំ​កូនសៀវភៅ Green passport ចូលរួម​ប្រឡងប្រណាំង “​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​ស្អាត​” សូម​ចូលទៅ​កាន់​តំណ links ដូចខាងក្រោម​នេះ​៖
http://cleanrest.cambodiaecobusiness.org/create_account/create

​គំរូ ” GREEN PASSPORT”៕ ដោយ ៖ ដែនសីមា

spot_img
×