Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆេះ​ក្លឹប​កម្សាន្ត​របស់​ជនជាតិ​ចិន​នៅ​ក្រុងព្រះសីហនុ​

spot_img

​ព្រះសីហនុ​ ៖ កាលពី​វេលា​ម៉ោង​ជិត​១១ ថ្ងៃទី​២៣​កញ្ញា​នេះ មាន​អគ្គិភ័យ​កំពុង​ឆេះ​ក្លឹប​កម្សាន្ត​របស់​ជនជាតិ​ចិន​មួយកន្លែង ឈ្មោះ ENTERTAIMNENT CLUB ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ ។ យោងតាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​នគរបាល ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ទោះជា​យ៉ាងណា មិនទាន់​អាច​កំណត់​ទំហំ នៃ​ការខូចខាត​បាន​នៅឡើយ​ទេ​។​

​ប្រតិបត្តិការ​ដើម្បី​ពន្លត់អគ្គីភ័យ​នេះ សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ អស់​ចំនួន​៧​រថយន្ត និង​របស់​កង​រាជ​អាវ​ធ​ហត្ថ ខេត្ត​ព្រះសីហនុ​អស់​ចំនួន​៣​រថយន្ត ទើប​អគ្គិភ័យ​នេះ​រលត់ទៅវិញ​នៅ​ម៉ោង​ប្រហែល ១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នោះ​៕ ដោយ ៖ ដែន សីមា

spot_img
×