Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ជិត​៦០​នាក់ មកពី​ភូមិ​ចំនួន​៤ ប្រមូលផ្ដុំ​គ្នា​តវ៉ា​សុំ​អាជ្ញារ​រាជធានី ក្រសួងមហាផ្ទៃ កាត់​ភូមិ​គាត់​ទៅ​ខណ្ឌដង្កោ​គ្រប់គ្រង​វិញ​

spot_img

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០​នាក់ មកពី​ភូមិ​ចំនួន​៤ មាន​ភូមិ​ត្រាំ​ង​ដោក ភូមិ​ត្រពាំង​សិលា ភូមិ​ព្រៃ​កី ខ ភូមិ​ព្រៃ​កី គ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា ទាមទារ​ឲ្យ​ថ្នាក់លើ ក្រសួងមហាផ្ទៃ និង​សាលា​រាជធានី​ភ្នំពេញ កាត់​ភូមិ​គាត់ និង​ពលរដ្ឋ ឲ្យ​ទៅខាង ខណ្ឌដង្កោ គ្រប់គ្រង​វិញ​ពីព្រោះ​នាបច្ចុប្បន្ន ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ កំពុង​ស្ថិតក្រោម​ការគ្រប់គ្រង របស់​អាជ្ញាធរ និង​សមត្ថកិច្ច ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ព្នៅ​រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ បន្ត​ប្រមូល​ផ្តុំគ្នា​ឈរ​តវ៉ា​សារជាថ្មី នៅតាម​ផ្លូវ​បេតុង ក្នុង​បុរី​សន្តិភាព​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

គួរ​បញ្ជាក់ថា​៖​សកម្មភាព​ផ្ទុះ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ខាងលើ កាល​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ បានធ្វើ​រួច​ម្តងមកហើយ ពុំមាន​ខាង​អាជ្ញាធរ ស​ត្ថ​កិច្ច​ខាង​ណា​ចុះទៅ​សួរនាំ​ហើយក៏​រំសាយ​វិញ​។​

ប្រជាពលរដ្ឋ​បាន​លើកឡើងថា ពី​ដើម​មក ស្ថិតនៅក្រោម​ការគ្រប់គ្រង ទាំង​ភូមិបាល ទាំង​សមត្ថកិច្ច ក្រោម​ការគ្រប់គ្រង​រប​ស់ខ​ណ្ឌ​ពោធិ​សែន​ជ័យ ហើយ​ត្រូវបាន ក្រសួងមហាផ្ទៃ សាលាក្រុង ភ្នំពេញ​បានកា​ត់ទៅ​ឲ្យ​ខណ្ឌដង្កោ​ជា​អ្នកគ្រប់គ្រង ស្រាប់តែ​នៅ​អំឡុង​ពេលមុន​បោះឆ្នោត​ថ្នាក់ជាតិ​២០១៨ បែរជា​កាត់​ប្រជាពលរដ្ឋ ដី តំបន់​នោះ​ទៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​វិញ ជាហេតុ​មួយ​ធ្វើ​ឲ្យ​ពលរដ្ឋ​វិលមុខ ម្យ៉ាង​ការគ្រប់គ្រង​របស់​ខណ្ឌ​ពោធិ​សែន​ជ័យ ពួកគាត់​ជួប​ផលវិបាក​ច្រើន ពិសេស​ផ្នែក​សន្តិសុខ និង​រដ្ឋបាល ។

​ពលរដ្ឋ​លើកឡើងថា ការគ្រប់គ្រង​របស់​ខ​ណ្ឌ​ពោធិ​សែន​ជ័យ បង្ក​អសន្តិសុខ​ច្រើន​ក្នុង​មូលដ្ឋាន ចោរកម្ម គ្រឿងញៀន សឹង​រាល់ថ្ងៃ សមត្ថកិច្ច អាជ្ញាធរ មិនដែល​ចុះមក​អន្តេ​ា​គម​ន៍​ទាន់ពេលវេលា នោះទេ ទាំងយប់​ទាំង​ថ្ងៃ ដោយសារ ប៉ូលីស អាជ្ញាធរ​នៅ​ខ្លាតឆ្ងាយ​ពី​ពលរដ្ឋ ទើប​ពួកគាត់ ប្រមូលផ្តុំ​គ្នា​តវ៉ា​ទាមទារ​ស្នើសុំ​ឲ្យ អាជ្ញាធរ ក្រសួងមហាផ្ទៃ សាលាក្រុង កាត់​ពលរដ្ឋ ដី បុរី​សន្តិភាព​២ ភូមិ​ត្រពាំង​សិលា ភូមិ​ត្រាំ​ដោក ភូមិ​ព្រៃ​កី​ខ ភូមិ​ព្រៃ​កី គ ដាក់​ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រង របស់​ខណ្ឌដង្កោ​វិញ ក្នុង​ហេតុផល សមត្ថកិច្ច អាជ្ញាធរ នៅ​ជិត ក្បែរ​នោះ​ស្រាប់ ងាយ​លឿន អន្តរាគមន៍ ជួយ​ប្រជាពលរដ្ឋ​បាន​ឆាប់រ​ហ័យ ។​

​ក្នុង​ហេតុការណ៍​តវ៉ា របស់​ពលរដ្ឋ​ខាងលើ ត្រូវបាន កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ចុះទៅ​សម្របសម្រួល ជៀសវាង កើតមាន​អហឹ​ង្សា​ដោយ​ប្រការ​ណាមួយ តែ​ពលរដ្ឋ គ្រាន់តែ​លើក​បដា សម្រែក​ទាមទារ​តែប៉ុណ្ណោះ ៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×