Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ជួន ណា​រិន្ទ ៖ បកស្រាយ​អំពី​គ្រោះ​ធ្នាក់​ចរាចរណ៍​កើតមាន​រាល់ថ្ងៃ នៅ​ខេត្ត​ព្រះសីហនុ និង​ស្នើ​ដល់​អ្នកបើកបរ​ឲ្យ​គោរព​ច្បាប់​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ជាថ្មីទៀត​តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ ដល់​អ្នក​អ្នកប្រើប្រាស់​ផ្លូវជាតិ ពិសេស​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ ត្រូវ​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​ឲ្យ​បាន​ខ្ពស់ ប្រយោជន៍​ដើម្បី​រួមគ្នា​ការពារ​កុំអោយ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ឬ​រួមគ្នា​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​ថយចុះ​ចំនួន​។​

​សារ​អំពាវនាវ​នេះ បានធ្វើ​ឡើង បន្ទាប់ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ជាពិសេស​នៅ​ចំណុច​ម្តុំ​រ៉ា​រទេះភ្លើង​ក្នុង​ក្រុងព្រះសីហនុ បានកើត​ឡើង​ថ្មីៗ និង​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រងរបួស​ជាច្រើន​នាក់ និង​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​។

​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​បន្ត​កើតមាន នៅតាម​ផ្លូវជាតិ​លេខ ៤ ក្នុងស្រុក​កំពង់​សិលា ស្រុក​ព្រៃនប់ និង​នៅ​ក្រុងព្រះសីហនុ​ជាដើម ដោយ​គិត​ត្រឹម​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ គឺមាន​ជនរងគ្រោះ​ចំនួន ៥​នាក់ បាន​ស្លាប់ និង​យ៉ាងហោច​មាន​មនុស្ស ៥​នាក់ បាន​រងរបួស​ធ្ងន់​។​
​ព្រម​ជាមួយគ្នានេះ ក៏មាន​យានយន្ត​ជាច្រើន​គ្រឿង បាន​រង​ការខូចខាត ក្នុងនោះ​របាយការណ៍​មិនបាន​រាប់បញ្ចូល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​ប៉ះគ្នា​តិចតួច​ផង​ទេ​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក ជួន ណា​រិន្ទ បាន​សង្កត់ធ្ងន់ថា អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ឬ​បទល្មើស​បង្កហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ត្រូវ​ត្រូវបាន​ចាប់​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​តាមច្បាប់​៕​ ដោយ ៖ ដែន សីមា​

spot_img
×