Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលហេតុ​នឹកស្មាន​ពុំ​ដល់ គ្រា​ទើប​រាយការណ៍​ប្រាប់​ប៉ូលិស​ថា រថយន្ត​ខ្លួន​ត្រូវ​ចោរ​លួច​បាត់ ស្រាប់តែ ១៥​នាទី​ក្រោយ ពួកចោរ​បាន​យក​រថយន្ត​នេះ​មក​សង​វិញ​

spot_img

ចោរ​មួយក្រុម បាន​យក​មក​សង​ម្ចាស់​ដើម​វិញ​នូវ​រថយន្ត Cadillac មួយគ្រឿង ដែល​ទើបនឹង​លួច​បាន​នៅ​តំបន់ Leningrad ប្រទេស​រុស្ស៊ី ព្រោះថា ប្រសិនបើ​ហ៊ាន​រក្សា​ទុក​រថយន្ត​នេះ វា​អាច​រង​បន្ថែម​ទោសទណ្ឌ​ផ្សេងទៀត​។​

​មូលហេតុ​ដែល​ពួកចោរ​យក​ឡាន​ដ៏​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ សង​ដល់​ម្ចាស់​ដើម​វិញ ដោយសារ​មាន​ក្មេង​អាយុ​៣​ខែ​ម្នាក់ កំពុងស្ថិត​នៅ​ក្នុង​នោះ​។​


​តាម RT ក្នុងពេល​ដែល​ក្រុមចោរ​បាន​បាត់ស្រមោល​នោះ​ស្ត្រី​ជា​មាតា​របស់​ក្មេង​អាយុ​៣​ខែ អាច​ត្រូវ​ប្រឈមមុខ​ជាមួយ​ទោស​ព្រហ្មទណ្ឌ ព្រោះ​តាម​ប៉ូលិស​នៅ​តំបន់​នោះ​ឲ្យដឹងថា ស្ត្រី​ជា​ម្តាយ​រូប​នេះ​បាន​ទុក​កូន​ចោល​នៅក្នុង​រថយន្ត Cadillac Escalade ដើម្បី​ចូល​ផ្សារ​ទិញ​អាហារ​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃទី​២៤/១១ កន្លងមក ខណៈពេល​ដែល​ស្ត្រី​ជា​មាតា​អាយុ​៣៤​ឆ្នាំ​ម្នាក់ បាន​ទូរ​សព្ទ័​ប្រាប់​ប៉ូលិស​អំពី​ការបាត់​រថយន្ត​និង​ក្មេង​តូច​នៅក្នុង​នោះ ប៉ុន្តែ​ពេល​ទៅដល់​កន្លែងកើតហេតុ ស្រាប់តែ​ប៉ូលិស​បាន​សំឡឹង​ឃើញ​រថយន្ត ដែល​រាយការណ៍​ថា បាត់​ព្រមទាំង​កូន​ក្មេង​ម្នាក់​នៅ​ក្នុង​នោះ​។​

​តាម​ស្ត្រី​ដែល​ជា​ម្តាយ​រូប​នេះ​ឲ្យដឹងថា រថយន្ត​របស់​ខ្លួន​ត្រូវបាន​ក្រុមចោរ​យក​មក​ដាក់​កន្លែង​ដើម​វិញ នៅ​អំឡុង​ពេល​ប្រមាណ​១៥​នាទី បន្ទាប់ពី​នាង​បាន​ទូរស័ព្ទ​ប្រាប់​ប៉ូលិស​។ តាម​នោះ ក្រុម​ចោរ​ត្រូវបាន​ឃើញថា បើករថយន្ត Cadillac Escalade មក​ទុក​កន្លែង​ដើម រួច​ពួក​វា​ឡើង​ទៅ​រថយន្ត Land Rover Discovery មួយ​ផ្សេង​ទៀត ចាក​ចេញពី​ទីនេះ ក្មេង​អាយុ​៣​ខែ​រូបនេះ ពុំមាន​បញ្ហា​អ្វី​ទេ ពេល​នេះ​ស្ត្រី​ជា​ម្តាយ​កំពុង​ប្រឈមមុខ​នឹង​ទោស​ព្រហ្មទណ្ឌ ពី​បទ​ទុក​ក្មេង​ឲ្យ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ។​

​តាម​ប៉ូលិស​ការដែល​ពួក​ចោរ​នាំ​រថយន្ត​មក​ទុក​កន្លែង​ដើម ពុំ​មែន​ដោយសារ​វា​មាន “​ចិត្ត​ធម៌​” នោះទេ ដោយហេតុតែ​ពួកវា​អាច​ទទួល​បន្ថែម​នូវ​ទោស​ចាប់ជំរិត ដែល​ជា​ទោស​ធ្ងន់​ជាង​ទោស​លួច​រថយន្ត​ទៅទៀត​៕ ដោយ ៖ ចន្ទ្រា​

spot_img
×