Monday, December 6, 2021

ផ្ទុះអាវុធ​៣​គ្រាប់ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ផឹកស៊ី​ឈ្លោះ​គ្នា​, មន្ដ្រី​យោធា​ពាក់​ផ្កាយ​ពីរ ត្រូវ​ក្មេងស្ទាវ​កាប់​ឮ​របួស​ដៃ​

ភ្នំពេញ​ ៖ ករណី​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់ ផ្ដើមចេញពី​ក្រុម​ក្មេង​ទំនើង​មួយក្រុម​បាន​ផឹកស៊ី ស្រាប់តែ​ឈ្លោះ​គ្នា ពេលនោះ​មន្ដ្រី​យោធា​ម្នាក់ បាន​ចូលទៅ​ឃាត់​កុំ​ឲ្យ​ឈ្លោះ​គ្នា តែ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​មិន​ស្ដាប់ ក៏​ទាញ​កាំបិត​កាប់​មន្ដ្រី​យោធា​បណ្ដាល​ឲ្យ​រងរបួស​ដៃ នៅវេលា​ម៉ោង​៧៖២០​នាទី​យប់ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​បុរី​ចាន់​សម្បត្តិ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា អ្នកបាញ់​កាំភ្លើង​មួយចំនួន​៣​គ្រាប់ ដើម្បី​បំបែក​សកម្មភាព​ឈ្លោះ​គ្នា​នេះ មានឈ្មោះ អ៊ឹម សុថា អាយុ​៤៨​ឆ្នាំ ជាម​ន្ដ្រី​យោធា ឋានន្ដរស័ក្ដិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ ។​

​សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា ដើមចម​ដែល​នាំ​ឲ្យ​មានការ​ផ្ទុះអាវុធ​នេះ គឺ​ផ្ដើមចេញពី​ក្រុម​ក្មេង​ទំនើង​មួយក្រុម​បាន​ផឹកស៊ី ស្រាប់តែ​ឈ្លោះ​គ្នា ពេលនោះ​មន្ដ្រី​យោធា​ខាងលើ បាន​ចូលទៅ​ឃាត់​កុំ​ឲ្យ​ឈ្លោះ​គ្នា តែ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​មិន​ស្ដាប់ បែរជា​ទាញ​កាំបិត​កាប់​មន្ដ្រី​យោធា​បណ្ដាល​ឲ្យ​រងរបួស​ដៃ ភ្លាមនោះ​ជនរងគ្រោះ​ជាម​ន្ដ្រី​យោធា បាន​ដក​កាំភ្លើង​ម៉ាក រ៉ូឡូ នៅ​ចង្កេះ​បាញ់​ឡើងលើ​ចំនួន​៣​គ្រាប់ ដើម្បី​បំបែក​តែម្ដង តែ​មិន​បណ្ដាល​ឲ្យ​ត្រូវ​ពលរដ្ឋ​ណា​ម្នាក់​ឡើយ​។​

​ក្រោយ​កើតហេតុ​ទាំង​កម្លាំង​នគរបាល និង​កម្លាំង​អាវុធហត្ថ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ដើម្បី​ធ្វើ​អន្ដរាគមន៍ និង​បាន​ដកហូត​កាំភ្លើង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​យោធា​ជា​បណ្ដោះអាសន្ន ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​ផងដែរ​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​