Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហុងកុង​ទៅ​រដ្ឋធានី​ប៉េកាំង តាមរយៈ​រថភ្លើង​ល្បឿន​លឿន​ខ្សែ​ថ្មី ​ ​ប្រើពេល​តែ​២​ម៉ោង​

spot_img

​ ​រថភ្លើង​ចេញពី​ក្រុង​ប៉េកាំង​បានមក​ដល់ ! រថភ្លើង​ទីមួយ​ក៏បាន​ចាក​ចេញពី​ហុងកុង​សំដៅ​ចិនដីគោក​ដែរ នៅ​ថ្ងៃអាទិត្យ​នេះ​ពី​ស្ថានីយ West Kowloon ដ៏​ធំ​ទូលាយ ដ៏​មហា​ទំនើប ដែលមាន​សមត្ថភាព​ទ​ទួល​អ្នកដំណើរ​បាន​ដល់​២​សែន​នាក់​ក្នុង​មួយថ្ងៃ​។​

រថភ្លើង​ល្បឿន​លឿន​ចេញពី​ហុងកុង​ទៅកាន់​ប៉េកាំង​

​ថ្ងៃអាទិត្យ​ទី ២៣​កញ្ញា​នេះ ហុងកុង​បាន​បើក​ស្ថានីយអយស្ម័យយាន​ថ្មី ឈ្មោះថា West Kowloon ។ ជា​ស្ថានីយ​ដ៏​ធំ ដែលមាន​កម្មវត្ថុ​បើកទូលាយ​ចរន្ត​ធ្វើដំណើរ​តាមផ្លូវ​ដែក​ឱ្យ​កាន់តែ​រលូន ត​ភ្ជាប់​កោះ​ហុងកុង ជា​អតីត​ដែនដី​ក្រោម​អាណានិគម​អង់គ្លេស ទៅ​រដ្ឋធានី​ប៉េកាំង តាមរយៈ​រថភ្លើង​ល្បឿន​លឿន​ខ្សែ​ថ្មី ក្នុង​រយៈពេល​តែ​២​ម៉ោង​។

​គម្រោង​សាងសង់​ដែល​ផ្តួចផ្តើមឡើង​តាំងពី​ឆ្នាំ​២០០៨ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ​៤​ពាន់​លាន​អឺរ៉ូ​។ អ្នកដំណើរ​ដំបូងៗ​បាន​សម្តែង​ការរីករាយ​ចំពោះ​ខ្សែ​រថភ្លើង​ថ្មី ដែល​អនុញ្ញាតឱ្យ​ពួកគេ ផ្លាស់​ទី​ពី​ក្រុង​ដែន​កោះ ទៅ​ក្រុង​ដែន​គោក​ក្នុង​រយៈពេល​តែ​ពីរ​ម៉ោង ទល់នឹង​បី​កន្លះ បើ​ប្រៀប​ទៅនឹង​មធ្យោបាយ​ចាស់​។​

​ប៉ុន្តែ​គម្រោង​នេះ មាន​ភាពចម្រូងចម្រាស​ខ្លាំង នៅពេល​ចាប់ដំណើរការ​ដោយ​ការ​បញ្ឈរ​ការិយាល័យ​ត្រួតពិនិត្យ​ពន្ធគយ និង​ព្រំដែន នៅ​ប្រមាណ​ពីរ​បី​ម៉ែត្រ​ពី​ស្ថានីយ ដែល​បង្កបង្កើត​ឱ្យមាន​គំនិត​គិតដល់​ការ​វាតទី​ដី​។ ពីព្រោះ​រដ្ឋាភិបាល​ហុងកុង សុខចិត្ត​ចែករំលែក​ទីស្នាក់ការ​របស់ខ្លួន​ក​ណ្តា​ល​ក្រុង ទៅឱ្យ​អាជ្ញាធរ​ចិន​គ្រប់គ្រង​ជា​តំបន់​ពិសេស ស្ថិតក្រោម​អធិបតេយ្យភាព​ប៉េកាំង​។ ភ្នាក់ងារ​សន្តិសុខ​ចិន ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​តំបន់​ពិសេស​នៃ​ស្ថានីយ​។​

​ចេញ​ផុតពី​អាណានិគម​អង់គ្លេស​នៅ​ឆ្នាំ​១៩៩៧ ហុងកុង​បានប្រគល់​មកឱ្យ​ចិន តែ​រក្សា​ប្រព័ន្ធ​ដឹកនាំ និង​ច្បាប់​ដាច់ដោយឡែក ខុសពី​ចិនដីគោក​។ ប៉ុន្តែ​ជាមួយនឹង​ការបង្កើត​ស្ថានីយ​រថភ្លើង​ថ្មី អ្នកវិភាគ​យល់ថា ការសាកល្បង​បិទ​ខ្ទប់​សេរីភាព អាច​នឹងមាន​ឥទ្ធិពល​កាន់​ច្បាស់ ជាពិសេស​សេរីភាព​នៃ​ការបញ្ចេញមតិ ព្រោះ​ដោយ​ជាក់ស្តែង កាសែត និង​សៀវភៅ​ដែល​ដាក់លក់​នៅក្នុង​ស្ថានីយ មានកំ​រិត​មិន​ដូច​នៅ​កន្លែង​នៃ​ហុងកុង​ឡើយ​។​

​​សម្រាប់​បក្សប្រឆាំង​និង​អ្នកវិភាគ នេះ​ជា​ចំណែក​មួយ​នៃ​យុទ្ធសាស្ត្រ​នយោបាយ​ដ៏​ស្មុគស្មាញ​របស់​ចិន ដែល​ចង់​ត្រួតត្រា និង​កម្រិត​សេរីភាព​ហុងកុង តាមរយៈ​រដ្ឋា​ភិ​បា​លហុ​ង​កុង​ដែល​គាំទ្រ​ប៉េកាំង ឬ​ដោយផ្ទាល់​តែម្តង​។ តាំងពី​ឆ្នាំមុន​មក គេ​ចិន​សម្រុក​ខ្លាំង​គួរឱ្យ​ព្រួយបារម្ភ ខ្លាច​តែ​ទម្រង់​កិច្ចព្រមព្រៀង​ចិន​-​អង់គ្លេស “​ប្រទេសមួយ​ប្រព័ន្ធ​ដឹកនាំ​ពីរ​” មិនអាច​ធន់​បានយូរ​៕

​សូ​យ​ន​

spot_img
×