Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទទ្វារ​មូលដ្ឋាន​នុយក្លេអ៊ែរ គឺជា​ជំហាន​ដំបូង​ក្នុង​ការរំសាយ​នុយ​ក្លែ​អ៊ែរ​

spot_img

​នៅក្នុង​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី Moon Jae-in មេដឹកនាំ​កូរ៉េខាងជើង​បាន​សន្យា​អនុញ្ញាតឱ្យ​អ្នក​ឃ្លើ​មើល​អន្តរជាតិ​មក​សង្កេតការណ៍​ការបិទ​ទ្វារ​បណ្ដា មូលដ្ឋាន​កាំជ្រួច​សំខាន់​នៅ​ប្រទេស​នេះ ហើយក៏​ជា​លើកដំបូង​ដែរ​ដែលមាន​សុច្ឆន្ទៈ​បំផ្លាញចោល​«​អមតៈ​» រោងចក្រ​ផលិត​នុយក្លេអ៊ែរ​សំខាន់ៗ​របស់​ប្រទេស​នេះ​។​

​ថ្វីត្បិតតែ​ជា​ជំហាន​ដំបូង​និង​សកម្ម​ក្តី ក៏​មជ្ឈដ្ឋាន​អ្នកវិភាគ​វាយតម្លៃថា ជំហាន​នេះ​នឹងមិន​ដោះស្រាយបាន​គោលដៅ​លុប បំបាត់​សមត្ថភាព​កាំជ្រួច​និង​នុយក្លេអ៊ែរ​ដែល​ធំធេង​ជាង​នេះ​របស់​កូរ៉េខាងជើង ក៏ដូចជា​មិនអាច​បញ្ជាក់បាន​ថា​តើ​លោក Kim ពិតជា​ម៉ឺងម៉ាត់​ក្នុងការ​បោះបង់ចោល​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ដែរឬទេ​។​

​កិច្ចព្រមព្រៀង​រវាង​មេដឹកនាំ​កូរ៉េ​ទាំងពីរ​ក៏​ពុំបាន​លើកឡើង​ច្បាស់​អំពី​ផែនការ​របស់​ក្រុង​ព្យុងយ៉ាង​ចំពោះ​ស្ថិតិ​ទាំងស្រុង​អំពី មូលដ្ឋាន​អាវុធ​នុយក្លេអ៊ែរ ក៏ដូចជា​ពេលវេលា​ជាក់លាក់​ក្នុងការ​រំសាយ​វា​ចោល​។​

​ក្នុង​សេចក្ដីថ្លែងការណ៍​រួម កូរ៉េខាងជើង​ហាក់ដូច​ជា​សំដែង​សុច្ឆន្ទៈ​លុបចោល​ទាំងស្រុង​នូវ​រោងចក្រ​នុយក្លេអ៊ែរ Yongbyon ប្រសិនបើ​អាមេរិក​មាន​ជំហាន​ឆ្លើយតប​សមស្រប​មួយ​។​ប៉ុន្តែ​ក៏​នៅមាន​មូលដ្ឋាន​ផលិត​HEU (urani) ត្រូវបាន​បន្តសកម្មភាព​កម្រិត​ខ្ពស់ ដែល​គេ​ប្រើប្រាស់​សម្រាប់​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ​។​

​តាម​អ្នកជំនាញការ​នុយក្លេអ៊ែរ​អាមេរិក Joshua Pollack នោះ​ការបំផ្លាញ​រោងចក្រ​Yongbyon ពន្យារ​ដំណើរ​ការផលិត plutoni ប៉ុន្ដែ​វា​ពុំបាន​បន្ថយ​បរិមាណ plutoni និង​HEU មាន​ស្រាប់​ក្នុង​ឃ្លាំង​បច្ចុប្បន្ន​ក៏ដូចជា​ការមន្ទិលសង្ស័យ​អំពី​មូលដ្ឋាន​ផលិត​សម្ងាត់​ដទៃទៀត​។​

​ប្រព័ន្ធ​ផ្សាយ​អាមេរិក​ដែល​ដកស្រង់​ព័ត៌មាន​ចារកម្ម​ឱ្យដឹងថា ប៉ុន្មាន​ខែ​កន្លងមកនេះ​កូរ៉េខាងជើង​នៅមាន​ដំណើរការ បន្សុទ្ធ​urani យ៉ាងតិច​មាន​មូលដ្ឋាន​មួយ​នៅ​ជាយក្រុង​ព្យុងយ៉ាង​ឈ្មោះ Kangson​។​តាម​អ្នកវិភាគ ការផលិត​plutoni​នៅតែ​បន្ត​ធ្វើឱ្យ​សហគមន៍​អន្តរជាតិ​ត្រូវ​ដាក់ចេញ​ភារកិច្ច​បន្ទាន់​មួយ​បង្ខំ​ឱ្យ​ក្រុង​ព្យុងយ៉ាង​ត្រូវតែ​បង្កក​សកម្មភាព​ផលិត​កាំជ្រួច​និង​នុយក្លេអ៊ែ​ជាប​ថម ហើយ​ឈានដល់​ជំហាន​បញ្ចុះបញ្ចូល​ប្រទេស​នេះ​ឱ្យ​ផ្តល់​ស្ថិតិ​មូលដ្ឋាន​ទាំងអស់​ដែល​ពាក់ព័ន្ធ​ជា​មូលដ្ឋាន​សង្ក​ត​ការណ៍​និង​ស៊ើបអង្កេត​៕

​លី​សា​

spot_img
×