Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្គើន​នឹង​សមត្ថកិច្ច អប់រំ មិន​រាងចាល ឃាត់​ខ្លួន​អ្នក​ជល់​មាន់​ដុះ​ស្លែ​ជិត​១០​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

spot_img

​កណ្តាល​ ៖ អ្នក​ជល់​មាន់​ដុះ​ស្លែ​ជិត​១០​នាក់ នៅ​ពីរ​ទីតាំង​ផ្សេងគ្នា ដែល​នៅ​ស្រុក​ស្អាង និង​ស្រុក​កៀនស្វាយ ត្រូវ​សមត្ថកិច្ច​នគរបាល​ក្នុង​មូលដ្ឋាន ចុះ​ឆ្មក់​បង្ក្រាប​ចាប់ខ្លួន នៅ​ថ្ងៃ​ទី ២៣ ខែ កញ្ញា ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្វាយ​រលំ ស្រុក​ស្អាង នៅ​ថ្ងៃ អាទិត្យ ទី ២៣ ខែ កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ៩ និង ៤០​នាទី បាន​ចុះ​បង្ក្រាប​ល្បែង​ជល់​មាន់ នៅ​ចំណុច​ភូមិ លេខ​១​ក ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល ។ ជនសង្ស័យ​ចំនួន ៤​នាក់ ត្រូវបាន​ឃាត់ខ្លួនៈ ១ / ឈ្មោះ វុ​ធ សុខ​វី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល ។ ២ / ឈ្មោះ ស្រី រតនៈ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល ។ ៣ / ឈ្មោះ ឡេ មិន​ធី ហៅ សុខ ជាវ ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជនជាតិ វៀតណាម មុខរបរ ជាង​ឈើ ទីលំនៅ​បច្ចុប្បន្ន​ភូមិ លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល ។ ៤ / ឈ្មោះ ឆោម សុង​ហ៊ួត ភេទ​ប្រុស ២២​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់​ពូក ទីលំនៅ​បច្ចុប្បន្ន​ភូមិ ស្វាយ​សំរោង ឃុំ​ពោធិ៍​រំ​ចាក ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។ វត្ថុតាង​ចាប់យក ៖ ១ / សត្វ​មាន់​ជល់​(​ឈ្មោល​)​ចំនួន ២​ក្បាល (​សម្បុរ ដាង ចំនួន ១​ក្បាល​) និង (​សម្បុរ ស្គូ​យ ចំនួន ១​ក្បាល​) ។ ២ / ជញ្ជីង​ប្រើ​ថ្ម​ពិល ចំនួន ១​គ្រឿង ។ ៣ / ជញ្ជីង​ប៉ុង (​ទម្ងន់ ៣០​គីឡូក្រាម​) ចំនួន ១​គ្រឿង ។ ៤ / ស្គុត​រុំ​ខ្នាយ​មាន់​មួយចំនួន ។ ៥ / ម៉ូតូ ចំនួន ២ គ្រឿង (​ម៉ាក​ស្តុប​ពី ពណ៌​ផ្កាឈូក ពាក់​ផ្លាកលេខ ភ្នំពេញ 1BU -5006 ចំនួន ០១​គ្រឿង ) , (​ម៉ាក យ៉ាម៉ាហា​ប្រូស ពណ៌​ខៀវ ពាក់​ផ្លាកលេខ ភ្នំពេញ 1B – 7250 ចំនួន ១​គ្រឿង ) ។ ៦ / កន្ត្រក់​ច្រក​មាន់ ចំនួន ៤ និង ស៊ុម​ក្រុងមាន់ ចំនួន ១​។ នៅ​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ល្អ​ថា មាន​ករណី លេង​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​) នៅ​ចំណុច ភូមិ លេខ​១​ក ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល ដោយ​មាន​បញ្ជា​ពី​លោកស្នងការ​នគរបាល​ខេត្ត​កណ្ដាល និង​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក​សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្វាយ​រលំ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ឃុំ ចុះ​ទៅដល់​កន្លែងកើតហេតុ បង្ក្រាប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ៤​នាក់ រួម​នឹង​វត្ថុតាង​ខាងលើ ដែល​បន្សល់ទុក​នៅ​កន្លែងកើតហេតុ​។ ចំណែក​ជនសង្ស័យ​ប្រហែល ២០ ទៅ​៣០​នាក់​ផ្សេង​ទៀត បាន​រត់គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ​ ។​

​នៅ​ថ្ងៃ​ទី ២៣ ខែ​កញ្ញា​ឆ្នាំ​២០១៨ វេលា​ម៉ោង​១៣ និង​៤៩​នាទី លោក​លាវ ស្រេង ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កណ្ដាល បញ្ជា​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុតាង​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ។

​ចំណែក​មួយ​ករណី​ទៀត គឺ​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​ទីតាំង​ល្បែស៊ីសង​ខុសច្បាប់ (​ជល់​មាន់​) ដោយ​មាន​ការដឹកនាំ​សម្របសម្រួល ពី​លោក​ព្រះរាជអាជ្ញារង ឯក ស៊ុន​រស្មី បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​បង្ក្រាប ដុះ​ស្លែ​នៅ​ស្រុក​កៀនស្វាយ​។ ការបង្ក្រាប​នេះ នគរបាល​ស្រុក​កៀនស្វាយ ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ធ្វើ​កិច្ចសន្យា​អប់រំ និង​អនុញ្ញាត​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ​។ ករណី បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​) កើតហេតុ​ថ្ងៃ​សៅរ៍ ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២:៣៥​នាទី នៅ​ចំណុច ផ្ទះ ម្ចាស់ ឈ្មោះ នឿន (​គេចខ្លួន​)​។ ជនសង្ស័យ ៥​នាក់​:១.​ឈ្មោះ កែវ សំអាត ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល (​អ្នកលេង​)​។ ២.​ឈ្មោះ ងួន រី​ណា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទួល​ត្នោត ឃុំ​គគី ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល (​អ្នកលេង​)​។ ៣.​ឈ្មោះ សៅ ប៊ុនធឿន ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​បន្ទាយ​ដែក ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​(​អ្នកលេង​)​។ ៤.​ឈ្មោះ ម៉ែន សិរី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិរ​ទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល (​អ្នកលេង​)​។ ៥.​ឈ្មោះ ងួន កុសល ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទួល​ត្នោត ឃុំ​គគី ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​(​អ្នកលេង​)​។ វត្ថុតាង​ចាប់យក ៖​ឡាន ១​គ្រឿង ម៉ូតូ​២៥​គ្រឿង មាន់​៩ ក្បាល (​ងាប់​១) កន្ត្រក​ដាក់​មាន់ ១៤ ខ្សែ ១​ដុំ (​ចង​ជា​រង្វង់​កន្លែង​ជល់​មាន់​) ជញ្ជីង ១ កៅអី ៩ ទ្រនាប់ជើង ១៦​គូរ ៕ ដោយ ​៖ ​កូឡាប​

spot_img
×