Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​ប្រើ​រូបភាព ​3D ជា​វីដេអូ​ដើម្បី​បង្ហាញ​អំពី​ករណី​ Il-20 ត្រូវ​បាញ់​ធ្លាក់ (វីដេអូ)​

spot_img

​ខ្សែ​វីដេអូ​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​បន្ទាប់ពី​សន្និសីទកាសែត​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី Igor Konashenkov ដែល​បាន​ចោទប្រកាន់​អ៊ីស្រាអែល​ថា​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សោកនាដកម្ម​នេះ​ដោយ​បាន​យក Il-20 ​ធ្វើជា​ខែល​ការពារ ក្នុងពេល​ដែល​ប្រទេស​នេះ​បើក​ការវាយប្រហារ​ពី​ដែនអាកាស​ទៅលើ​ទីក្រុង Latakia របស់​ស៊ី​រី​។​រុស្ស៊ី​ក៏បាន​ចោទប្រកាន់​ដែរ​ថា អ៊ីស្រាអែល​បាន​ផ្តល់​ព័ត៌មាន​មិន​ជាក់លាក់​អំពី​ផែនការ​វាយលុក​ស៊ី​រី ព្រោះ​យន្តហោះ​ប្រយុទ្ធ F-16 បួន​គ្រឿង​ដែល​អ៊ីស្រាអែល​ផ្តល់​ព័ត៌មាន​ថា​នឹង​វាយប្រហារ​ប៉ែក​ខាងជើង​ស៊ិរី ប៉ុន្តែ​ពួកគេ​បែរ​ជា​វាយប្រហារ​ប៉ែក​ខា​លិច​ទៅ​វិញ​។​

រុស្ស៊ី​ចោទប្រកាន់ថា យន្ដហោះ​អ៊ីស្រាអែល​បាន​យក ​Il-20 ធ្វើជា​ខែល​គេច​ពី​កាំជ្រួច​របស់​ស៊ី​រី​

​បច្ចុប្បន្ន​អ៊ីស្រាអែល​ពុំ​ទាន់​ឆ្លើយតប​នឹង​ការចោទប្រកាន់​ខាងលើ​ទេ​។​មុន​នោះ​ប្រទេស​នេះ​ប្រកាសថា ស៊ី​រី​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សោកនាដកម្ម  Il-20​នេះ​។​

​ឃ្លីប​រុស្ស៊ី​ចោទប្រកាន់ថា​អ៊ីស្រាអែល​យក Il-20​ធ្វើជា​ខែល ​៕​ សូយន

spot_img
×