Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូ​ល្មោភកាម ចាប់រំលោភ​កូនសិស្ស ត្រូវ​បញ្ជូន​ទៅ​តុលាការ​

spot_img

បាត់ដំបង ៖ កម្លាំង​អធិការដ្ឋាន​នរ​បាល​ស្រុក​ភ្នំព្រឹក បាន​ធ្វើ​ការឃាត់ខ្លួន​គ្រូបង្រៀន​ម្នាក់ ដែល​បាន​ចាប់រំលោភ​កូនសិស្ស​របស់​ខ្លួន​មិនបាន​សម្រេច នៅ​ថ្ងៃ​សៅរ៍ ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ៩​និង​៤០​នាទី នៅ​ចំណុច​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក យោងតាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​របស់​ជនរ​ង​គ្រោះ​។

​លោក​វរសេនីយ៍ឯក ស៊ុង សុភ័​ក្រ អធិការនគរបាល​ស្រុក​ភ្នំព្រឹក បានឲ្យដឹងថា ករណី​រំលោភ​សេពសន្ថវ បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ យ៉ុង ឆាត ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ​គ្រូបង្រៀន មាន​ទីលំនៅ​ភូមិ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក បាន​ចាប់រំលោភ​សេពសន្ថវៈ ជនរងគ្រោះ​ឈ្មោះ រិន នោរី ភេទ​ស្រី អាយុ ១៣​ឆ្នាំ ដែល​ត្រូវជា​កូនសិស្ស​របស់​ជនសង្ស័យ និង​មាន​ទីលំនៅ​ភូមិ​.​ឃុំ​ជាមួយគ្នា តែ​មិនបាន​សម្រេច​នោះទេ កាលពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៦​។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×