Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេង​ទំនើង ១៥​នាក់ ប្រមូលផ្តុំ​គ្នា​ជក់​គ្រឿងញៀន ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​

spot_img

​​ភ្នំពេញ ​៖ កម្លាំង​ល្បាត​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ដង្កោ និង​ខណ្ឌ​មានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ១៥ នាក់ កំពុង​ប្រមូលផ្តុំ​គ្នា​ជក់​គ្រឿងញៀន​នៅ​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៨ ។​

​បច្ចុប្បន្ន ពួកគេ​ទាំង ១៥​នាក់​ត្រូវបាន​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការសួរចម្លើយ និង​កសាង​សុំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជាក់ថា ប្រុស​ស្រី​ទាំង ១៥​នាក់ នេះ​មាន​៖ ១/ ឈ្មោះ ស ចាន់​មករា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ធ្លាប់​ជាប់​មណ្ឌល​៦​ខែ​១០​ថ្ងៃ ,២/ ឈ្មោះ អ៊ុក វតនៈ​វិចិត្រ ហៅ​ណាក់ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ,៣/ ឈ្មោះ កែវ តួ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ,៤/ ឈ្មោះ ប៊ុន ចាន់ទី ភេទ​ប្រុស អាយុ ២០​ឆ្នាំ ,៥/ ឈ្មោះ ម៉ម សុខ​សំណាង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ,៦/ ឈ្មោះ ដាន ផល្លា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ,៧/ ឈ្មោះ ចេក វាសនា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,៨/ ឈ្មោះ ត​ក់ ណន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ,៩/ ឈ្មោះ អ៊ុក សេរី​វុ​ធ ភេទ​ប្រុស​(​ខ្ទើយ​) អាយុ ២៣​ឆ្នាំ ,១០/ ឈ្មោះ សួន សិត ភេទ​ប្រុស អាយុ ២០​ឆ្នាំ ,១១/ ឈ្មោះ សុខ សាន្ត ភេទ​ប្រុស អាយុ ២១​ឆ្នាំ ,១២/ ឈ្មោះ អ៊ុក រស្មី ភេទ​ប្រុស អាយុ ២១​ឆ្នាំ ,១៣/ ឈ្មោះ ព្រឿង កូ​លីន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,១៤/ ឈ្មោះ ម៉ូយ ឌុ​ក ភេទ​ស្រី អាយុ ១៨​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៥:៣០​នាទី នៅ​ចំណុច​ផ្ទះ មិន​រៀបរយ ក្រុមទី​១៧ ភូមិ​ឫស្សី​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ១៥/ ឈ្មោះ ណូយ ចាន់​ធឿន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៤:១៥​នាទី ចំណុច ផ្លូវ​បេតុង ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៕ ដោយ ​៖​ កូឡាប​

spot_img
×