Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Trump ថ្លឹងថ្លែង​បើក​ការ​ស៊ើប​អង្ក​ត Google និង Facebook

spot_img
​ប្រធានាធិបតី​អាមេរិក​Donald Trump

​គេ​បានដឹងថា ប្រធានាធិបតី​អាមេរិក Donald Trump កំពុងតែ​ពិនិត្យមើល​ការ​ពង្រាង​ក្រឹ​ត្ប​ច្បាប់​ថ្មី​មួយ​សំដៅ​ការស៊ើបអង្កេត ប្រឆាំងនឹង​ការ​ផ្តាច់មុខ​នឹង​ឧក្រិដ្ឋកម្ម​សហព័ន្ធ​ដោយ​ផ្តោត​សំដៅ​ទៅលើ Google និង Facebook ។

មាត្រា​១​នៃ​ពង្រាង​ក្រឹត្យ​នេះ​សរសេរថា «​បណ្តា​ស្ថាប័ន​មាន​សមត្ថកិច្ច​នឹង​អនុវត្តន៍​ច្បាប់​មាន​សិទ្ធិ​ប្រើប្រាស់​បទបញ្ជា​នេះ​ដើម្បី​ជំរុញ​ឲ្យ​មានការ​ប្រកួតប្រជែង និង​ធានាថា​ពុំមាន​ស្ថាប័ន Online ណាមួយ​ធ្វើការ​សម្របសម្រួល​ទីផ្សារ​តាម​ទិសដៅ​បង្ក​អន្តរាយ​ដល់​អ្នកប្រើប្រាស់​រួមទាំង​ព័ត៌មាន​លំអៀង​។
​ប៉ុ​ន្ត​តាម​Washington Post ដែល​ដកស្រង់​សម្ដី​ជំនួយការ​៣​រូប​របស់​សេត​វិមាន​ឱ្យដឹងថា ពួកគេ​ពុំបាន​ពង្រាង​អ្វី​មួយណា​ទាំងអស់ ហើយក៏​មិនដឹង​អំពី​ឫសគល់​នៃ​ឯកសារ​កំពុង​ត្រូវបាន​ផ្សព្វផ្សាយ​។ ក្នុងពេល​ជាមួយគ្នា​នោះ មន្ត្រីជាន់ខ្ពស់​ម្នាក់​ថ្លែងថា ពង្រាង​នេះ​ពិតជា​ពុំទាន់​ត្រូវបាន​អនុម័ត​ជា​ផ្លូវការ​។​

​គួររំលឹកថា កាលពី​ខែ​មុន លោក Trump បាន​ព្រមាន​ចំពោះ​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ធំៗ​ឱ្យ​ប្រយ័ត្នប្រយែង រួមទាំង​រិះគន់​ចំពោះ​លទ្ធផល​នៃ​ការ​«​ស្វែងរក​»​ដែល​លោក​ថា​វា​«​ភូតកុហក​» ។​ជាអាទិ៍​ប្រធានាធិបតី​អាមេរិក Trump ពោលថា កន្លងមក​«​ព័ត៌មាន​អំពី Trump »​នៅលើ​Google ស្ទើរតែ​ទាំងអស់​សុទ្ធសឹង​ជា​ព័ត៌មាន​អសកម្ម​អំពី​រូបលោក​៕
លីសា

spot_img
×