Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវិក​កប៉ាល់​ដឹកទំនិញ​ស្វី​ស​១២​រូប​បាន​ត្រូវ​ចោរ​សមុទ្រ​ចាប់ជំរិត​នៅ​តំបន់​សមុទ្រ Nigeria

spot_img

​នៅ​ថ្ងៃទី​២២​កញ្ញា ពួកចោរ​សមុទ្រ​បាន​ចាប់​​ជំរិត​សមាជិក​១២​រូប​នៃ​នាវា​ពាណិជ្ជកម្ម​របស់​ស្វី​ស MV Glarus នា​ដែនសមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​។ តាម​ព័ត៌មាន​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន Massoel Shipping ដែលជា​ម្ចាស់​នាវា​ខាងលើ​ឱ្យដឹងថា នាវា​នេះ​កំពុង​ដឹកស្រូវ​សាឡី​ពី Lagos ទៅកាន់​មជ្ឈមណ្ឌល​ប្រេងកាត Port Harcourt នៅ​តំន​បន់​វាលរាប Niger ហើយ​ពួកចោរ​សមុទ្រ​បាន​ចាប់​សមាជិក​១២​នាក់​ក្នុងចំណោម​សមាជិក​១៩​នាក់​របស់​នាវា​នេះ​។​

​តំណាង​ក្រុមហ៊ុន​ខាងលើ​ឱ្យដឹងថា​៖ «​ក្រុមហ៊ុន​កំពុងធ្វើការ​ជាមួយ​រដ្ឋអំណាច​និង​ជាមួយ​បណ្ដា​អ្នកជំនាញការ​ដើម្បី​ធាន​ថា​អ្នក​ត្រូវបាន​ចាប់ខ្លួន​នឹង​រំដោះ​រួច​នៅពេល​ឆាប់ៗ​។​

​ក្រសួងការបរទេស​ស្វី​ស​ក៏បាន​ប្រកាស​អំពី​ស្ថានការណ៍​ខាងលើ ហើយក៏​បានឱ្យដឹង​បន្ថែមថា ពុំមាន​សមាជិក​ណាមួយ​ក្នុង​នាវា​នេះ​មាន​សញ្ជាតិ​ស្វី​ស​ឡើយ ហើយ​សញ្ជាតិ​របស់​អ្នក​ចំណាប់ខ្មាំង​ពុំទាន់​ត្រូវបាន​កំណត់​៕

​សូ​យ​ន​

spot_img
×