Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នាក់ ត្រូវ​យុវជន​៥​នាក់​រំលោភ​បូក រហូត​ដើរ​លែង​ចង់​រួច​

spot_img

​ភ្នំពេញ ៖ នារី​ម្នាក់ ត្រូវ​ប្រជា​ការពារ​ភូមិ​ព្រៃ​ល្ង ប្រទះ​ឃើញ​ដើរ​ក្នុងស្ថានភាព​ល្ហិតល្ហៃ គ្មាន​កម្លាំងកំហែង មាន​ការសង្ស័យ​ក៏​ឃាត់​សួរនាំ ស្រាប់តែ​នាង​ប្រាប់ថា ត្រូវ​យុវជន​៥​នាក់​នាំ​នាង​ទៅ​ផឹកស៊ី រួច​ចាប់រំលោភ​បូក​រហូត​សម្រេច​គ្រប់ៗ​គ្នា ហេតុការណ៍​នោះ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ឡើង​កាលពី​ម៉ោង​៥​ព្រឹក ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅតាម​ផ្លូវ​ខ្នង​ប្រឡាយ ស្ថិតក្នុង​ភូមិ​ព្រៃ​ល្ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​នារី​ខាងលើ​នោះ​មាន​អាយុ​ជាង​២០​ឆ្នាំ ហើយ​មិនដឹងថា នាង​ស្នាក់​នៅ​ទីណា​នោះទេ សួរ​ដប់​ម៉ាត់​ឆ្លើយតប​មួយ​ម៉ាត់​ប៉ុណ្ណោះ មិន​ចង់​ស្ដី​និយាយ​ឡើយ ម្យ៉ាងទៀត​បើ​ហ៊ាន​តែ​សួរ​ច្រើនដង​មិន​ត្រឹមតែ​មិន​ឆ្លើយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សម្លក់​ស្ទើរ​ជ្រុះ​គ្រាប់ភ្នែក​ទៀតផង​។​

​បើ​តាម​ប្រជា​ការពារ​ភូមិ​ឲ្យដឹងថា នៅ​មុន​កើតហេតុ ពួក​គាត់​ឃើញ​នារី​នោះ​ដើរ​ម្នាក់ឯង​ក្នុងស្ថានភាព​ល្ហិតល្ហៃ​គ្មាន​កម្លាំងកំហែង​ក្នុង​ខ្លួន ខណៈ​នោះ​មេឃ​មិនទាន់​ភ្លឺ​ច្បាស់​នៅឡើយ​។ ដោយ​សង្ស័យ​ទើប​ពួកគាត់​ឃាត់​សួរនាំ ហើយ​សួរ​ច្រើនដង​មែនទែន​ទម្រាំតែ​នាង​ឆ្លើយតប​មួយ​ម៉ាត់ៗ នាង​ប្រាប់ថា ត្រូវ​យុវជន​៥​នាក់​ក្នុងចំណោម​គ្នា​១០​នាក់​ចាប់​រំលោភ​បូក​រហូត​សម្រេច​គ្រប់ៗ​គ្នា រួច​រត់គេចខ្លួន​បាត់​។ ពួកគាត់​ឌុប​នាង​នាំ​ទៅ​ប្រគល់ជូន​នគរបាល​ប៉ុស្តិ៍​ចោមចៅ​២ ដើម្បី​សាកសួរ និង​ស្រាវជ្រាវ​បន្ទាន់​។​

​នគរបាល​បានឲ្យដឹងថា កម្លាំង​នគរបាល​បាន​សួរនាំ​នាង ប៉ុន្តែ​នាង​មិនសូវ​និយាយស្ដី​ទេ សួរ​ដប់​ម៉ាត់​ឆ្លើយតប​មួយ​ម៉ាត់​ប៉ុណ្ណោះ ហើយ​បើ​សួរ​ដដែលៗ​ច្រើនដង​ពេក​នាង​បើកភ្នែក​ធំៗ​សម្លឹង​សម្លក់​ស្ទើរ​ជ្រុះ​គ្រាប់ភ្នែក​ទៅហើយ​។ ទោះជា​យ៉ាងណា​នាង​ប្រាប់ថា មុន​កើតហេតុ​មាន​យុវជន​១០​នាក់​នាំ​នាង​ទៅ​ផឹកស៊ី​នៅ​រោង​លក់​ទឹកត្នោតជូរ​នៅ​ម្ដុំ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ។ បន្ទាប់មក​៥​នាក់​ក្នុងចំណោម​នោះ ឈ្មោះ​អា​ហៃ គឺជា​គូ​ដណ្ដឹង​នាង​, អា​លី​, អាទិត្យ និង​២​នាក់​ទៀត អត់​ស្គាល់​នាំ​នាង​ទៅ​ចាប់រំលោភ រហូត​សម្រេច​គ្រប់ៗ​គ្នា រួច​រត់គេចខ្លួន​បាត់​អស់ ហើយ​នាង​ក៏​ដើរ​ទៅ​ផ្ទះ​វិញ​។​

​នគរបាល​និយាយ​បន្តថា សម្ដី​ដែល​នាង​និយាយ​ត្រឡប់ត្រឡិន​រក​ជឿ​មិន​បាន​ឡើយ និង​សង្ស័យថា នាង​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ ព្រោះ​ម្ដង​នាង​ថា​ឈ្មោះ​ហៃ​គឺជា​គូ​ដណ្ដឹង ហើយ​ក្រោយ​មក​ថា មិនមែន​ទេ នាង​មាន​ប្ដី​មាន​កូន​១​រួចហើយ មិនតែប៉ុណ្ណោះ​បាន​ចង្អុល​ទៅ​អ្នកកាសែត និង​នគរបាល​ថា ជា​អ្នក​ចាប់រំលោភ​នាង​ទៅ​វិញ​។​

​ក្រោយមក​នគរបាល​ដឹក​នាង​ត្រឡប់​ទៅ​ប៉ុស្តិ៍​វិញ ហើយ​ប្រគល់​ជូន​អាជ្ញាធរ​សង្កាត់ ដើម្បី​ទំនាក់ទំនង​ទៅខាង​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ទៅ​ទទួលយក​ទៅ​ថែទាំ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×