Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ រំលឹក​ខួប​២០​ឆ្នាំ នៃ​ការប៉ុនប៉ង​ធ្វើឃាត នៅ​ខេត្ត​សៀមរាប​ ​

spot_img

​ភ្នំពេញ​ ៖ សម្តេច​តេជោ នាយករដ្ឋមន្ត្រី តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្លូវការ បានបញ្ជាក់​ថា “​នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ​គឺជា​ខួប​២០​ឆ្នាំ នៃ​ការប៉ុនប៉ង​ធ្វើឃាត​លើ​រូបខ្ញុំ នៅ​ខេត្ត​សៀមរាប (24/9/1998-24/9/2018)”​។​

​សម្តេច​តេជោ បាន​លើកឡើង​ថា នៅ​ម៉ោង​៨​និង​៥២​នាទី ថ្ងៃទី ២៤ កញ្ញា ១៩៩៨ មាន​គ្រាប់​រ៉ុក្កែត បេ​៤០ មួយ​គ្រាប់​ក្នុង​ចំណោម​៤​គ្រាប់​បាន​ហោះ​សំដៅ​រថយន្ត​ខ្ញុំ តែ​មិន​បាន​ត្រូវ​រថយន្ត​ខ្ញុំ​ទេ ហើយ​ជា​អកុសល​វា​បាន​ទៅ​បុក​ផ្ទះ​ប្រជាជន​នៅ​ម្ខាង​​ផ្លូវ​ធ្វើឲ្យ​ប្រជាជន​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​ត្រូវ​របួស​ជា​ទម្ងន់​។​

​ការរៀបចំ​ធ្វើ​ឃាដ​លើ​រូប​ខ្ញុំ​នាពេលនោះ ត្រូវបាន​ធ្វើឡើង​ស្របពេល នៃ​ការប្រជុំ​សភា​នីតិកាល​ទី​២ ដែល​ត្រូវ​ប្រជុំ នៅ​ព្រះរាជដំណាក់​នា​ទីក្រុង​សៀមរាប ក្រោម​ព្រះរាជអធិបតីភាព សម្តេចព្រះ នរោត្តម សីហនុ​។ ប្រសិនបើ​ពេល​នោះ គ្រាប់បេ​៤០ ទាំង​៤​គ្រាប់ ផ្ទុះ​ព្រម​គ្នា​ទាំងអស់ ឬ​ព្រឹក​នោះ មិន​មាន​ភ្លៀង​ធំ​ស្ទើរ​បាក់​មេឃ ដែល​ធ្វើឲ្យ​ខ្សែភ្លើង​បញ្ជារ​គ្រាប់​ទាំងនេះ ឆ្លង​ទឹក គឺ​ប្រហែល​ជីវិត​ខ្ញុំ ត្រូវ​ចប់​តាំងពី​ពេលនោះ​មក​។​

​ប្រសិនបើ​ខ្ញុំ​ស្លាប់​នាពេលនោះ តើ​នឹង​មាន​រឿង​អ្វី​កើតឡើង​ក្រោយ​ពេល​ខ្ញុំ​ស្លាប់ នៅក្នុង​ក្រុង​សៀមរាប​? បន្ទាប់មក តើ​សង្គ្រាម​អាច​បញ្ចប់ បាន​តាមរយៈ​នយោបាយ ឈ្នះ​-​ឈ្នះ ដូច​ពេល ហ៊ុន សែន នៅរស់​ឬទេ​? នេះ​ជា​ចម្លើយ​ដែល​ត្រូវ​ឆ្លើយ សម្រាប់​សំណួរ​ទាំងពីរ​ខាងលើនេះ​។​

​អរ​ព្រះ​គុណ​ទេវតា​ថែរក្សា​អង្គរវត្ត ព្រះអង្គ​ចេក ព្រះអង្គ​ចម និង​បារមី​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងអស់​ដែល​ជួយ​ការពារ​ខ្ញុំ​នាពេលនោះ​។ ខ្ញុំ​ជឿ​ច្បាស់​ណាស់​ថា អ្នក​ជួយ​ជីវិត​ខ្ញុំ​នាពេល​នោះ​គឺ​តាមផ្លូវ​ងងិត គឺ​គុណបុណ្យ ទេវតា​ទាំង​ភូមិ​ទេវតា រុក្ខទេវតា អាកាស​ទេវតា បារមី​ព្រះអង្គ​ចេក ព្រះអង្គ​ចម បារមី​ដែល​តាម​ថែរក្សា​ខ្ញុំ​ជាប្រចាំ​កន្លងមក​បាន​ជួយ​ជីវិត​ខ្ញុំ​ឲ្យ​ខ្ញុំ​រស់បាន​២០​ឆ្នាំ​កន្លងមកនេះ ដែល​ធ្វើឲ្យ​ខ្ញុំ​បាន​ដឹកនាំ​ប្រទេស​ចេញ​ពី​សង្គ្រាម​មកកាន់​សន្តិភាព​និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃ​។​

​ខ្ញុំ​បាន​អហោសិកម្ម​ឲ្យ​អ្នក​ដែល​ចង់​សម្លាប់​ខ្ញុំ​នៅ​ខេត្ត​សៀមរាប​រួចហើយ បើ​ទោះ​ជា​ខ្ញុំ​មាន​ពន្លឺ​ក្នុង​ការស្រាវជ្រាវ​ក៏ដោយ តែ​អ្នក​ត្រូវ​ដឹង​ថា​ពេល​ណា​ខ្ញុំ​នៅ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី ខ្ញុំ​មិន​ឲ្យ​ពួក​អ្នក​សម្លាប់​ខ្ញុំ​បានទេ មិន​ឲ្យ​ពួក​អ្នក​ធ្វើ​រដ្ឋប្រហារ​ឬ​ធ្វើ​បដិវត្ត​ពណ៍​បានទេ​។ ទោះ​ដោយ​តម្លៃ​ណា​ក៏​ដោយ​ខ្ញុំ​ត្រូវ​ការពារ​សន្តិភាព និង​ការពារ​ជីវិត​ប្រជាជន​កម្ពុជា​ឲ្យខាងតែបាន​ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×