Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

New Zealand រកឃើញ​ម្ជុលដេរ​ ក្នុង​ស្ត្រ​ប៊េ​រី​នាំចូល​ពី​អូស្ត្រាលី​ (វីដេអូ)

spot_img

ភាព​តក់ស្លុត​បង្កឡើង​ដោយ​ម្ជុល​បង្កប់​ក្នុង​ស្ត្រ​ប៊េ​រី​បាន​រាលដាល​ពី​អូស្ត្រាលី​ទៅដល់​ New Zealan ហើយ បន្ទាប់​ពី​អតិថិជន​ម្នាក់​បាន​ប្រទះឃើញ​វា​ក្រោយពី​បាន​ទិញ​ផ្លែ​ស្ត្រ​ប៊េ​រីពី​ផ្សារ​ទំនើប​មួយ​នៅ Auckland-New Zealand​។​

​បណ្ដាញ​ផ្សារ​ទំនើប Countdown របស់ New Zealan ប្រកាស​ថា​នឹង​បោះបង់​ចោល​យីហោ Choice ដែល​ជា​ឡូហ្គោ​ស្ត្រ​ប៊េ​រី​របស់​ក្រុមហ៊ុន​អូស្ត្រាលី​មួយ​ចេញ​អស់ពី​បណ្ដាញ​ផ្សារ​របស់ខ្លួន​ក្នុង​ទូទាំង​ប្រទេស -​នេះ​បើ​តាម​ AFP ចេញផ្សាយ​ថ្ងៃ​ទី​២៣​កញ្ញា​។ ស្ត្រ​ប៊េ​រី​ទាំងនេះ​មាន​ដើម​កំណើត​មក​ពី​រដ្ឋ​អូស្ត្រាលី​ខាងលិច ហើយ​ផ្សារ​ទំនើប​នេះ​បានប្រកាសថា អតិថិជន​ណា​ក៏​អាច​យក​ទំនិញ​នេះ​មក​សង​ដើម្បី​ទទួលយក​លុយ​វិញ​ប្រសិនបើ​មាន​ការខ្លាច​បរិភោគ​ស្ត្រ​ប៊េ​រី យីហោ​នេះ​។​

​កសិករ​អូស្ត្រាលី​បំផ្លាញចោល​ផ្លែឈើ​នេះ​ដោយសា​រលក់​ពុំបាន​។​ទន្ទឹម​នឹង​Countdown ក៏​ទូន្មាន​អ្នក​បរិភោគ​ទាំងឡាយ​គួរ​គប្បី​ពុះ​វា​ជា​ពីរ​មុននឹង​បរិភោគ​។​

​គូរ​រំលឹកថា នៅ​អូស្ត្រាលី​គេ​បាន​រកឃើញ​ករណី​ខាងលើ​ជាង​១០០​ដែល​ម្ជុលដេរ​ឬ​គំនាប​ក្រដាស​ត្រូវបាន​បង្កប់​ក្នុង​ផ្លែឈើ​មួយ​ចំនួន​តាំង​ពីស្ត្រ​ប៊េ​រី ចេក និង​ស្វាយ​៕


​សូ​យ​ន​

spot_img
×