Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្ដឹង​រដ្ឋាភិបាល ព្រោះ​ពុំ​អាច​ឡើង​យន្ដហោះ​បាន​ទាន់ពេល​

spot_img

តាម​កាសែត​The Local អ្នកដំណើរ​អាយុ​៣២​ឆ្នាំ​ម្នា​ក់នៅ​អាល្លឺម៉ង់ កំពុង​ដាក់ពាក្យ​ប្ដឹង​រដ្ឋាភិបាល ព្រោះ​គាត់​ពុំ​អាច​ឡើង​យន្តហោះ​ទាន់ពេល​ដើម្បី​ធ្វើដំណើរ​ទៅ​អេ​ស្ប៉ា​ញ​បាន ព្រោះតែ​ច្រក​ត្រួតពិនិត្យ​សន្ដិសុខ​នៅ​ព្រលានយន្ដហោះ​អន្តរជាតិ​ធ្វើការ​យឺត​ពេក​។​

​ច្រកទ្វារ​ព្រលានយន្ដហោះ​នៅ​ព្រលានយន្ដហោះ​អាល្លឺម៉ង់​មួយ​

​ដើមបណ្ដឹង​បាន​ទៅដល់​ព្រលានយន្ដហោះ​មុនពេល​ម៉ោង​ហោះហើរ​ប្រមាណ​២​ម៉ោង ដើម្បី​បំពេញបែបបទ ប៉ុន្ដែ​គាត់​ត្រូវ រង់ចាំ​ជាង​មួយ​ម៉ោង​នៅ​កន្លែង​ត្រួតពិនិត្យ​សន្ដិសុខ ហើយ​ពេលចេញ​ផុតពី​ច្រកទ្វារ​នោះ​យន្ដហោះ​បាន​ចាកចេញ​ចោល​បាត់​។​

​នៅក្នុង​ពាក្យបណ្ដឹង​ពាណិជ្ជករ​រូបនេះ​បានទាមទារ​ឱ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​ក្នុងតួនាទី​ជា​អ្នកគ្រប់គ្រង​ប៉ូលិស​សហព័ន្ធ​នេះ​និង​កងកម្លាំង​តាមដាន​សន្តិសុខ​អាកាសយានដ្ឋាន ហើយ​ទាមទារ​ឱ្យ​សងជំងឺចិត្ត​៧៤០​អឺរ៉ូ​។​

​ដើមបណ្ដឹង​សំអាង​ហេតុផល​ថា ព្រោះតែ​ច្រកទ្វារ​និង​បុគ្គលិក​សន្តិសុខ​មាន​តិចតួច​ពេក ពុំ​អាចបំពេញ​ការងារ​ទាន់ពេល​បាន​។​ហេតុនេះ​ទើប​គាត់​ត្រូវ​យន្ដហោះ​ហោះហើរ​ចោល​៕
​លី​សា​

spot_img
×