Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេជ្ជបណ្ឌិត​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ត្រូវ​ផ្តន្ទាទោស​អស់​មួយជីវិត ក្នុងករណី​សម្លាប់​ប្រពន្ធ និង​កូនស្រី ជាមួយ​បាល់ Yoga ផ្ទុក​សារធាតុពុល​ក្នុង​រថយន្ត (​វីដេអូ​)

spot_img

​វេជ្ជបណ្ឌិត​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​អស់​មួយជីវិត នៅក្នុង​ទីក្រុង​ហុងកុង បន្ទាប់ពី​គាត់​ត្រូវបាន​រកឃើញថា​មានទោស​ពីបទ​សម្លាប់​ប្រពន្ធ និង​កូនស្រី​របស់គាត់ កាលពី ៣ ឆ្នាំ មុន ។​

Khaw Kim Sun ជា​គ្រូពេទ្យ​ឯកទេស​អាយុ ៥៣ ឆ្នាំ និង​ជា​សាស្ត្រាចារ្យ​រង នៅ​សកល​វិទ្យាល័យ​ចិន​ក្នុង​ទីក្រុង​ហុងកុង ត្រូវបាន​រាយការណ៍​ថា បានសម្លាប់​ប្រពន្ធ​របស់គាត់​ឈ្មោះ Wong Siew Fing និង​កូនស្រី​អាយុ ១៦ ឆ្នាំ តាមរយៈ​ធ្វើ​ឲ្យ​លេច​ធ្លាយ​ឧស្ម័ន​ពិស (carbon monoxide) នៅក្នុង​រថយន្ត​របស់​ពួកគេ ជាមួយ​ការប្រើ​បាល់​យូ​ហ្គា ។​

​យោងតាម South China Moring Post បាន​រាយការណ៍​ឲ្យ​ដឹងថា Khaw មានកូន​៤​នាក់​ជាមួយ​ប្រពន្ធ​របស់គាត់ ដែល​បានធ្វើ​ឲ្យ​គាត់​ផ្ទុះ​រឿង​លែងលះគ្នា បន្ទាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​សិស្ស​ម្នាក់ ។ ទោះ​យ៉ាងនេះ​ក្តី តែ​ប្តី​ប្រពន្ធ​នេះ​នៅតែ​រស់នៅ​ជាមួយគ្នា នៅក្នុង​ផ្ទះមួយ​នៅក្នុង​ទីក្រុង​ហុងកុង ។​

​យោងតាម​ឯកសារ​តុលាការ​ជាន់ខ្ពស់​ហុងកុង Khaw បានដាក់​បាល់​យូ​ហ្គា​ផ្ទុក​ហ្គាស​ពេញ នៅក្នុង​កន្លែង​ដាក់​អីវ៉ាន់​រថយន្ត Mini Cooper ប្រពន្ធ​របស់គាត់ ដែល​បាន​បើក​ចេញ​កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៥ ព្រោះតែ​នាង​ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹងថា បាន​បដិសេធ​ទទួលយក​ការ​លែងលះ​ជាមួយ ។​

​រយៈពេល​មួយ​ម៉ោង បន្ទាប់ពី​បើករថយន្ត​ចេញពីផ្ទះ​របស់​ពួកគេ Wong និង​កូនស្រី ត្រូវបាន​រកឃើញ​បាត់បង់​ស្មារតី​ទៅហើយ នៅក្នុង​រថយន្ត​របស់​ពួកគេ ដែល​ចត​នៅ​ចំណត​រថយន្តក្រុង​មួយ ។ ទីបំផុត ជនរងគ្រោះ​ទាំងពីរ​ត្រូវ​ប្រកាស​ស្លាប់ ដោយសារ​រង​ការពុល​កាបូន​ម៉ូ​ណូ​ស៊ីត​ដ៏​ធ្ងន់ធ្ងរ ។​

​អ្នក​រួម​ការងារ​ជាមួយ Khaw នៅ​សកល​វិទ្យាល័យ​ចិន​ហុងកុង ក្រោយមក បាន​បញ្ចេញ​ឲ្យ​ប៉ូលីស​ដឹងថា ពួកគេ​បានឃើញ​គាត់​ចាក​បំពេញ​បាល់​២​ជាមួយ «​កាបូន​ម៉ូ​ណូ​ស៊ីត​» ។​

Khaw ដែល​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ខែកញ្ញា ឆ្នាំ​២០១៧ ត្រូវបាន​រាយការណ៍​ថា បានទទួល​បាន​កាបូន​ម៉ូ​ណូ​ស៊ីត​ទាំងនោះ ពី​មន្ទីរពេទ្យ ខណៈ​ប្រាប់​ក្រុមការងារ​របស់គាត់​ថា គាត់​មានបំណង «​សាកល្បង​ភាព​សុទ្ធ​របស់​វា​» និង​ឥទ្ធិពល​របស់​វា​ទៅលើ​ទន្សាយ ។​

​ទោះយ៉ាងណា គាត់​បានផ្តល់​ហេតុផល​ផ្សេង​មួយ ទៅ​ប៉ូលីស ដោយ​និយាយថា គាត់​យក​ហ្គាស​នោះ​ទៅផ្ទះ ដើម្បី​សម្លាប់សត្វ​កណ្តុរ ។ អ្នកបម្រើ​ក្នុងផ្ទះ​របស់គាត់ ក៏បានផ្តល់​សក្ខីកម្ម​នៅក្នុង​តុលាការ​ផងដែរ ដោយបាន​បញ្ជាក់ថា ផ្ទះ​របស់​ពួកគេ​ពុំមាន​ពពួកសត្វ​កកេ​នោះទេ ៕ ឧ​ត្ត​ម (​ប្រភព​៖ nextshark)​

  

spot_img
×