Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រកួត​ល្បឿន​ស្លាប់​រស់​រវាង​ម៉ូតូ រថយន្ដ​ប្រណាំង F1 កំពូល​រថយន្ត និង​យន្តហោះ​ប្រយុទ្ធ (វីដេអូ)

spot_img

​ការប្រកួត​ចម្លែក​និង​គួរឱ្យ​ជក់ចិត្ត​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​សម្ពោធ​ពិធីបុណ្យ​បច្ចេកវិជ្ជា​អាកាសចរណ៍​និង​អវកាស​ត្រូវបាន​រៀបចំ​ឡើង​នៅ Instanbul ប្រទេស​តួ​ក​គី មាន​មធ្យោបាយ​៥​ចូលរួម​ប្រកួត​គឺ​៖ កំពូល​រថយន្ត​៣​គ្រឿង ​Tesla P100DL, Aston Martin New Vantage, Lotus Evora GT 430) ម៉ូតូ Kawasaki H2R និង​យន្តហោះ​ឯកជន Challenger 605 បាន​ធ្វើ​ការប្រណាំង​ស្លាប់​រស់​លើ​ចម្ងាយ​ផ្លូវ​៤០០​ម៉ែត្រ ដើម្បី​ពិនិត្យមើល​ថា​យានយន្ដ​ប្រភេទ​ណា​មាន​កំណើន​ល្បឿន​ចេញដំណើរ​លឿន​បំផុត​។​

​ការប្រណាំង​នេះ​ប្រព្រឹត្តទៅ​នៅ​ផ្លូវ​ហោះហើរ​នៃ​ព្រលានយន្តហោះ​អន្តរជាតិ​ទើបបាន​សាងសង់​ថ្មី​មួយ​នៅ ​Instanbul ។​ ​នេះ​​ក៏​​ជា​កន្លែង​រៀបចំ festival អំពី​បច្ចេកវិជ្ជា​អាកាសចរណ៍​និង​អវកាស​។​

យានយន្ត​ទាំងនេះ​សុទ្ធសឹង​ត្រូវបាន​បញ្ជា​ដោយ​អ្នកបើកបរ​អាជីព​

​យានយន្ត​ប្រកួត​ត្រៀម​ចេញដំណើរ​

ដោយ​ឧត្តមភាព​អំពី​ទម្ងន់​និង​ល្បឿន ធ្វើឱ្យ​ម៉ូតូ Kawasaki Ninja H2R បាន​នាំមុខ​

​ម៉ូតូ​ Kawasaki និង​រថយន្ត​ប្រណាំង ​F1 ប្រកិតប្រកើយ​គ្នា​អំពី​ល្បឿន​

​អ្នកបើកបរ​ប្រយុទ្ធ​F-16 ដែល​ពិតណាស់​ក្នុង​ចម្ងាយ​ផ្លូវ​ខ្លី វា​ពុំ​មែន​ជា​…​ជើង​ខ្លាំង​ទេ​

​ម៉ូតូ​Kawasaki ឈ្នះ​រថយន្ត​ប្រណាំង​F1 តែ​បន្តិច​ប៉ុណ្ណោះ

​អ្នកបញ្ជា​ម៉ូតូ​Kawasaki ឈ្មោះ​លោក Kenan Sofuoğlu ធ្លាប់​ទទួលជោគជ័យ​៥​លើក​មក​ហើយ​ក្នុង​ការប្រឡង motor Supersport World Championship

​ឃ្លីប​ការប្រឡង​ល្បឿន​ស្លាប់​រស់​ដ៏​អស្ចារ្យ​និង​លទ្ធផល​ពុំ​គួរ​ឱ្យ​ជឿ ៕
​សូ​យ​ន​

spot_img
×