Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាក់​ឈ្នួល​ជូន​កម្មករ​និយោជិត ត្រូវ​បើក​២​ដង ក្នុង​មួយ​ខែ ដែល​ចាប់​អនុវត្ត​ពី​ខែ​មករា ឆ្នាំ​២០១៩

spot_img

​​ភ្នំពេញ​ ៖ ក្រសួង​ការងារ​បណ្តុះបណ្តាល​និង​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២៤​ខែកញ្ញា​នេះ បាន​ចេញ​សេចក្តីប្រកាស ​ស្តី​ពី​ការបើកប្រាក់​ឈ្នួល​ជូន​កម្មករ​និយោជិត ២​ដង ក្នុង​មួយ​ខែ ដែល​ចាប់​អនុវត្ត​ពី​ខែ​មករា ឆ្នាំ​២០១៩ នេះ​តទៅ​។​

​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បណ្តុះបណ្តាល​និង​វិជ្ជាជីវៈ បាន​ថ្លែងថា ចាប់ពី​ខែ​មករា ឆ្នាំ​២០១៩​ត​ទ​ភ ម្ចាស់​សហគ្រាស​គ្រឹះ​ស្ថាន​​ទាំងឡាយ​ណា ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់ ស្តីពី ការងារ​ត្រូវ​រៀបចំ​ឲ្យមាន​ការបើកប្រាក់​ឈ្នួល​ជូន​កម្មករ​និយោជិត​ចំនួន​២​ដង ក្នុង​មួយ​ខែ ដោយ​ត្រូវ​បើក​លើក​ទី​១ ក្នុង​សប្តាហ៍​ទី​២ និង​លើក​ទី​២ ក្នុង​សប្តាហ៍​ទី​៤ នៃ​ខែ​នី​មួយ​។​

​លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា ការបើក​ប្រាក់ខែ​ត្រូវ​គោរព​តាម​បែបបទ​ដូចខាងក្រោម គឺ​លើក​ទី​១ គឺ​ស្មើនឹង​ចំនួន​៥០​ភាគរយ ​នៃ​ប្រាក់​ឈ្នួល​​សុទ្ធសាធ​ក្នុង​មួយ​ខែ និង​លើក​ទី​២ គឺ​ស្មើនឹង​ចំនួន​ប្រាក់​ឈ្នួល​សុទ្ធសាធ​ដែល​នៅសល់ ប្រាក់​ឈ្នួល​បន្ទាប់បន្សំ ​និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ដែល​កម្មករនិយោជិត​ត្រូវ​ទទួលបាន​នៅក្នុង​ខែ​នីមួយៗ​។

​ជាមួយគ្នា​នោះ​ដែរ លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ ក៏​បាន​ប្រកាសថា បទ​ប្បញ្ញត្តិ​ទាំងឡាយណា ​ដែល​ផ្ទុយ​នឹង​ប្រកាស​នេះ​ត្រូវ​ទុកជា​និរាករណ៍ ហើយ​គ្រប់​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ត្រូវ​អនុវត្ត​ប្រកាស​នេះ​តាម​ភារកិច្ច​រៀងៗ​ខ្លួន ​ចាប់ពី​ថ្ងៃ​ទី​ចុះហត្ថលេខា​នេះ​ ៕ ដោយ​ ៖ កូឡាប​

spot_img
×