Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នឹង​ត្រួតពិនិត្យ​ឲ្យមាន​ប្រសិ​ទ្ធភាព​ចំពោះ​ការបោះបង្គោល​កំណត់​ព្រំ ក្នុង​គម្រោង​អភិវឌ្ឍន៍​បឹងទំពុន និង​បឹង​ជើងឯក​

spot_img

ភ្នំពេញ​៖​នៅពេល​ខាងមុខ​នេះ​រដ្ឋ​បាល​រាជធានី​នឹង​ធ្វើ​ការត្រួតពិនិត្យ​ឱ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ការបោះបង្គោល​កំណត់​ព្រំ​ក្នុង​គម្រោង​អភិវឌ្ឍន៍​បឹងទំពុន និង​បឹង​ជើងឯក​ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌ​មានជ័យ​និង​ខណ្ឌ​ដង្កោ ឲ្យបាន​ច្បាស់លាស់​ជា​មួយ​ក្រុមហ៊ុន​ពាក់​ព័ន្ធ​ដែល​បាន​គោលការណ៍​ពី​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​តំបន់​ទាំងពីរ​ខាងលើ​នេះ​។​

ជាក់ស្ដែង​កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ពាក់ព័ន្ធ​ស្ដីពី​ការត្រួតពិនិត្យ​ការបោះបង្គោល​កំណត់​ព្រំ​ក្នុង​គម្រោង​អភិវឌ្ឍន៍​បឹងទំពុន និង​បឹង​ជើងឯក​។​

​ក្រោយ​កិច្ចប្រជុំ​លោក ម៉េត មាស​ភ័ក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖ ក្នុង​អង្គប្រជុំ​ខាងលើ​លោក​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​អង្គប្រជុំ​បាន​ជំរុញ​ឱ្យ​ក្រុម​មន្ត្រី​ជំនាញ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការអនុវត្តន៍​កិច្ចការ​បោះបង្គោល​ឲ្យមាន​ប្រសិទ្ធភាព និង​ត្រូវ​កំណត់​ព្រំប្រទល់​និង​អាង​ស្ដុក​ទឹក​បឹងទំពុន និង​បឹង​ជើងឯក​ទុកជា​សម្បត្តិ​រដ្ឋ​។​អ្នកនាំពាក្យ​បាន​បន្តថា​៖​ក្នុង​ការងារ​នោះ​ដែរ​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ដល់​ជំនាញ​ក៏​ដូចជា​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជាពិសេស​ខាង​ក្រុមហ៊ុន​វិនិយោគ​និង​អ្នក​ដែល​មាន​កម្មសិទ្ធិ​ដីធ្លី នៅក្នុង​តំបន់​អភិវឌ្ឍន៍​ខាងលើ​មុនពេល​ដែល​ត្រូវ​ធ្វើ​ការសាងសង់​ដូចជា​រៀបចំ​ជា​គម្រោង​អភិវឌ្ឍន៍ ឬក៏​ជា​សំណង់​ផ្សេងៗ​នោះ​ត្រូវ​គោរព​ឲ្យបាន​ទៅ​តាម​ប្លង់​គោល​ដែល​បាន​ឯកភាពគ្នា និង​ផ្ដល់​ជូន​រួចមក ហើយ​សំដៅ​ធ្វើ​យ៉ាង​កុំ​ឱ្យ​ធ្វើ​ការសាងសង់​កុំ​ឲ្យ​ខុស​អំពី​ប្លង់​គោល​នេះ​ឈាន​ទៅ​ដល​មាន​បញ្ហា​ដល់​ថ្ងៃមុខ​៕ ដោយ​៖​កូឡាប

spot_img
×