Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​ទាំង​នេះ​នាំគ្នា​រត់​ផ្អើល គ្រាន់តែ​ឆ្កែ​រត់​មក​សុំ​លេង​ជាមួយ​សោះ​! (​វីដេអូ​)

spot_img

​កម្មករ​ប្រេ​ស៊ីល ៥​នាក់​បាន​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ហ្វេ​សបុ​កមាន​ការ​អស់សំណើច​យ៉ាងខ្លាំង ដោយសារតែ​ពួកគេ​មានប្រតិកម្ម​មិនគួរឲ្យ​នឹកស្មាន​ដល់ នៅពេល​មាន​ឆ្កែ​មួយ​ក្បាល​ ​រត់​មក​ចង់​លេង​ជាមួយ​នឹង​ពួកគេ​។​

​ចំនុច​ដែល​ធ្វើឲ្យ​អស់សំណើច​បំផុត​នោះ​គឺ​នៅ​ពេល​ពួកគេ​នាំគ្នា​រត់​ផ្អើល ខ្លះ​ឡើង​លើ​តុ នៅពេល​ឆ្កែ​ស្លូត​មួយ​ក្បាល រត់​បក់កន្ទុយ​សំដៅ​មករក​ពួកគេ​។

​បើ​តាម​វីដេអូ យើង​អាច​ដឹង​បាន​ភ្លាម​ថា​ឆ្កែ​នោះ​មិនមែន​ជា​ឆ្កែ​កាច ឬ​មក​ចង់​វាយប្រហារ​​ពួកគេ​នោះ​ទេ ព្រោះ​វា​រត់​បក់កន្ទុយ ហើយ​ការ​បក់កន្ទុយ​នេះ​ជា​សញ្ញា​បញ្ជាក់ថា​វា​ជា​ឆ្កែ​ស្លូត​​មិន​មាន​ការគំរាមកំហែង ហើយ​គ្រាន់តែ​ចង់​មក​លេង​ជាមួយ​ពួកគេ​ប៉ុណ្ណោះ​។​

​ទោះយ៉ាងណា ពួកគេ​ទីបំផុត​បាន​ដឹង​ពី​បំណង​របស់​ឆ្កែ​នោះ នៅពេល​មាន​កម្មករ​ម្នាក់​បាន​វា ហើយ​ឆ្កែ​នោះ​សំដែង​ការ​រាក់ទាក់ និង​បក់កន្ទុយ​យ៉ាងខ្លាំង ធ្វើឲ្យ​បុគ្គលិកដ​ទៃ​ទៀត​លែង​បារម្ម​ណ៍​ ​និង​ចាប់ផ្តើម​ធ្វើការ​ពួកគេ​ធម្មតា​វិញ​។​

​ចង់ដឹង ពួកគេ​មាន​ប្រតិកម្ម​គួរឲ្យ​អស់សំណើច​យ៉ាងណា សូម​មើល​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា ​៖

សុភ័ក្ត្រ

spot_img
×