Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាក្រក់មែន! បុរសអ៊ីរ៉ង់នេះ​ចាប់​បង្ខំ​ប្រពន្ធ​ថៃ​លែង​លះ​គ្នា​ទៅ​ហើយ​ឲ្យ​ទៅ​ខុន​ដូ​រួច «ចង​បិទ​មាត់ ចាប់​កោរ​សក់ និង​រំលោភ» (វីដេអូ)

spot_img

​​ស្ត្រី​ថៃ​អាយុ ២១ ឆ្នាំ​ម្នាក់ បាន​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស កាលពី​ថ្ងៃ​ម្សិលមិញ ដើម្បី​ប្តឹង​ថា នាង​ត្រូវបាន​គេ​ដាក់​ខ្នោះ និង​បិទមាត់​ដោយ​បង់​ស្អិត ។ ហើយ​បន្ទាប់មក នាង​បាន​ចាប់​កោរសក់ និង​រំលោភ​ដោយ​អតីត​ស្វាមី​របស់​នាង​ជា​ជនជាតិ​អ៊ីរ៉ង់ ។​

​នាង​បាន​ចែកផ្លូវ​គ្នា​ពី​អតីត​ប្តី​រូបនេះ កាលពី​២​សប្តាហ៍​មុន បន្ទាប់ពី​រួមរស់​ជាមួយ​គាត់ អស់​រយៈពេល​មួយឆ្នាំ ។​

​គាត់​គឺជា​អ្នកជំនួញ​ដ៏​លេចធ្លោ​ម្នាក់ នៅ​រមណីយដ្ឋាន​មួយ ដែល​ទទួល​ការចាប់អារម្មណ៍​ទៅនឹង​ការជួល​ខុន​ដូ និង​ជួល​រថយន្ត និង​មាន​សហការី​ជាច្រើន​នាក់ ។​

​ស្ត្រី​រងគ្រោះ​នេះ ដែល​ផ្តល់​ឈ្មោះថា Neung បាន​ទៅជា​មួយ​មិត្តភក្តិ​បរទេស​ម្នាក់ ដើម្បី​រាយការណ៍​ពីបទ​ល្មើស​នេះ​ទៅ​ប៉ូលីស​លោក Niwat Phangkhaen កាលពី​យប់មិញ ។​

​នាង​បាន​និយាយថា កាល​ថ្ងៃ​ពុធ ម៉ោង ៤ ព្រឹក នាង​កំពុង​ដើរ​នៅតាម​ដងផ្លូវ នៅពេលនោះ​ស្រាប់តែ​អតីត​ប្តី​ជនជាតិ​អ៊ីរ៉ង់​នេះ បាន​ព្យាយាម​បង្ខំ​ឱ្យ​នាង​ជិះ​ម៉ូតូ​របស់គាត់ ។​

​អ្នកទេសចរ​មួយចំនួន​បានមក​ជួយ​នាង ប៉ុន្តែ ពួកគេ​ត្រូវបាន​ព្រមាន​ឲ្យ​ថយ​ចេញ ពី​បណ្តា​មិត្តភក្តិ​អតីត​ប្តី​របស់​នាង ដែល​បាន​និយាយថា វា​មិនមែនជា​រឿងរ៉ាវ​របស់​ពួកគេ​នោះទេ ។ ការ​គំរាម​ត្រូវបាន​ធ្វើឡើង ហើយ​អ្នកទេសចរ​ទាំងនោះ​ក៏បាន​ដកខ្លួន​ថយ ។​

​នាង​បាន​និយាយថា នាង​ត្រូវបាន​គេ​ជំរុញ ឲ្យ​ទៅ​ខុន​ដូ​មួយ​នៅក្នុង Jomtien ទីកន្លែង​ដែល​នាង​ត្រូវបាន​គេ​ដាក់​ខ្នោះដៃ ហើយ​ចង​បិទមាត់​ជាមួយ​បង់​ស្អិត ។​

​នាង​ត្រូវបាន​គំរាមកំហែង​ដោយ​កាំបិត ហើយ​បន្ទាប់មក ត្រូវបាន​ចាប់​កោរសក់ និង​រំលោភ​ចំនួន ២ ដង ។​

​ករណីនេះ​បានធ្វើ​ឲ្យ​អតីត​ប្តី​របស់​នាង​ស្ងប់ស្ងាត់ ដែល​បន្ទាប់មក បាន​សុំ​នាង​វិលត្រឡប់​ទៅជា​មួយ​គាត់ ។ នាង​ធ្វើ​ពត់​ជា​យល់ព្រម​តាម​សំណើរ​របស់គាត់ ដែល​បន្ទាប់មក បាន​សួរថា​តើ​នាង​អាច​ទៅយក​សម្លៀកបំពាក់​រប​ស់​នាង ពី​កន្លែង​ផ្សេង​បានទេ មុនពេល​វិលត្រឡប់​រួមរស់​ជាមួយ​គាត់​វិញ ។​

​នាង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាកចេញ និង​បន្ទាប់មក​ក៏បាន​ទៅ​ពិគ្រោះ​យល់​ជាមួយ​មិត្តភក្តិ​របស់​នាង ដើម្បី​ប្តឹង​ប៉ូលីស​ចំពោះ​ករណីនេះ ។​

​ប៉ូលីស​បានទទួល​យក​ពាក្យបណ្តឹង និង​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ត្រួតពិនិត្យ ។​

​បច្ចុប្បន្ន ប៉ូលីស​កំពុងបើក​ការស៊ើបអង្កេត​ការអះអាង​របស់​នាង ព្រោះ​វា​ជា​រឿង​បន្ទាន់​ត្រូវតែ​ដោះស្រាយ​ជនរងគ្រោះ​ស្ថិតក្នុង​ស្ថានភាព​ធ្វើទុក្ខ​បុក​ម្មេញ​បែបនេះ ៕ ចន្ទី (​ប្រភព​៖ Bangkok Jack, Kaosod)​

spot_img
×