Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! ចោរ​ស្រី​វៀតណាម​បុក​ហោប៉ៅ​គេ​លួច iPhone រត់​ទាល់ច្រក មានអី ស្រាតខោ​និង​គំរាម​ទៅ​អ្នក​តាម​ចាប់​ដោយ​ស្រែកថា​ប៉ុន​ប៉ង​រំលោភ (​វីដេអូ​)

spot_img

​នេះ​ជា​វី​ធី​លួច​ដោះយក​រួចខ្លួន​ដ៏​កម្រ​មួយ ដែល​ស្ត្រី​ម្នាក់​ត្រូវបាន​ចោទប្រកាន់​បុក​ហោប៉ៅ​គេ​យក​ទូរស័ព្ទ iPhone បាន​ព្យា​យម​គេច​ចេញពី​អ្នក​តាម​ចាប់​ជាច្រើន​នាក់ តាមរយៈ​ការ​ស្រាត​បញ្ចេញ​លី​អូ​របស់​នាង នៅលើ​ដងផ្លូវ និង​គំរាម​ស្រែក​អំពី​ការរំលោភបំពាន​ផ្លូវភេទ ។​

​យោងតាម Apple Daily ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​អាយុ ៤៥ ឆ្នាំ បាន​លូក​ហៅ​ប៉ៅ​គេ​យក​ទូរស័ព្ទ និង​រត់គេចខ្លួន នៅវេលា​ម៉ោង​ប្រហែល ៤ ល្ងាចម្សិលមិញ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ហុងកុង នៅក្នុង Cheung Sha Wan ។​

​សាក្សី​ម្នាក់​ឈ្មោះ Ng ដែល​បានឃើញ​ហេតុការណ៍​នេះ​ផ្ទាល់​ភ្នែក ខណៈពេល​ឡើង​ផ្សារ​ទំនើប​នោះ បាន​ឲ្យ​ដឹងថា ដោយមាន​ការដេញ​តាម​ពី​មនុស្ស​ប្រហែល ៦ ទៅ ៧ នាក់ ចោរ​ស្រី​រង​ការចោទប្រកាន់​នោះ ដំបូង បាន​ព្យាយាម​គេចខ្លួន​ពី​អ្នក​តាម​ចាប់ ដោយ​ទៅ​ស​ង្ងំ​លាក់ខ្លួន​នៅ​ខាងក្រោម​រថយន្ត​គេ ។​

Ng បាន​ប្រាប់​សារព័ត៌មាន​ថា ខណៈដែល​ស្ត្រី​ម្នាក់ទៀត​បាន​ស្រែកថា «​កុំ​ឲ្យ​នាង​រត់​រួច​ជាមួយ​ទូរស័ព្ទ​របស់ខ្ញុំ​» ចោរ​ស្រី​នេះ​បានចាប់ផ្តើម «​ជម្រុះ​» ខោអាវ មុនពេល​ដើរ​សំដៅទៅ​កាន់​ពួកគេ និង​គំរាម​ចោទប្រកាន់​ពួកគេ​រំលោភបំពាន​ផ្លូវភេទ​តែម្តង ។​

​មួយសន្ទុះ​ក្រោយមក ប៉ូលីស​ក៏បាន​មកដល់ និង​នាំយក​ចោរ​ស្រី​នេះ​ចេញពី​មជ្ឈមណ្ឌល ។ ពួកគេ​បាន​រកឃើញ​នៅក្នុង​កាបូប​របស់​ចោរ​ស្រី​នេះ​មាន​ទូរស័ព្ទ iPhone ១​គ្រឿង​តម្លៃ ១,០២៥ ដុល្លារ ដែលជា​របស់​ស្ត្រី​អាយុ ៣៥ ឆ្នាំ ម្នាក់​ឈ្មោះ Yuen ។​

​ទោះយ៉ាងណា ជនសង្ស័យ​បាន​បដិសេធ​ពុំបាន​លួច​ទូរស័ព្ទ​នោះទេ និង​និយាយថា នាង​ត្រូវបាន​វាយប្រហារ​ដោយ​អ្នក​តាម​ចាប់​មួយក្រុម​នោះ ៕ ចន្ទី (​ប្រភព​៖ coconuts.co)​

ទស្សនាវីដេអូផ្ទាល់==>>

spot_img
×