Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទៅ​កម្សាន្ត​ទឹកធ្លាក់​ក្បាលឆាយ យុវជន​ម្នាក់​រអិល​ជើង​ធ្លាក់​ចូលទៅក្នុង​ទឹក​កួច​ស្លាប់​

spot_img

​កោះកុង ​៖ យុវជន​ម្នាក់​បាន​ដើរ​កម្សាន្ត នៅ​ចំណុច​ក្បាលឆាយ​ទឹកធ្លាក់​តា​តៃ រអិល​ជើង ធ្លាក់​ចូល​ទៅក្នុង​ទឹក បណ្តាល​ឲ្យ​ទឹកកួច​យក​បាត់រក​សព​មិន​ទាន់​ឃើញ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី ថ្ងៃទី ២៣ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្បាលឆាយ​ទឹកធ្លាក់​តា​តៃ ក្នុងស្រុក​កោះកុង ។

​ជនរងគ្រោះ ឈ្មោះ សម្បត្តិ៍ ចាន់​ចាវ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​០៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​ខេត្ត​កោះកុង​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា បន្ទាប់ពី​ទទួល​ដំណឹង​នេះ​ភ្លាម កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​តៃ ក្រោម​ការដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ រស់ វ៉ាន់​ថន នាយប៉ុស្តិ៍ បាន​សហការ ជាមួយ​កម្លាំង​យោធា​វរ​សេនា​តូច​លេខ ២ ក្រុមប្រឹក្សាឃុំ និង​ក្រុម គ្រួសារ​ជនរងគ្រោះ នាំគ្នា​ស្វែងរក​ជនរងគ្រោះ ។ រហូតដល់​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៤ កញ្ញា ឆ្នាំ​២០១៨ នៅ​មិន​ទាន់​រក ឃើញ​សព​អណ្តែត​នៅ​ឡើយ ខណៈ​ដែល​សមត្ថកិច្ច និង​ក្រុមគ្រួសារ​ព្យាយាម​ដើរ​រក​កន្លែង​ទឹក​ហូរ​នោះ ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×