Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Huawei “​បំបាក់​” Apple ចុងក្រោយ “​ចំណេះ​ជិះ​ក​ឯង​”!

spot_img

​តាម BGR រៀង​រាល់​ពេល​មាន​ព្រឹតិ្តការណ៍​ឧទ្ទេស​នាម មុន​ពេល​ដាក់​លក់ iphone ជា​រៀងរាល់ឆ្នាំ គូប្រជែង​តែង​រក​គ្រប់​វិធី​ដើម្បី “​បង្គាប់​” Apple ។ ធម្មតា Samsung បញ្ចេញ​រូបភាព -Clip បង្អាប់ iphone ។ ប៉ុន្តែ​វា​ពុំ​មែន​ពេល​ណា​ក៏​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​សាធារណជន​បាន​នោះទេ ។​

ឆ្នាំនេះ “​ក្រុម​ប្រឆាំង​” នៅមាន Huawei

​បុគ្គលិក Huawei ចែក​ថ្ម​បម្រុង​ដល់​អ្នក​តម្រៀបជួរ​រង់​ចាំ​ទិញ iphone XS ។​

​ផលិត​ករ Smart Phone ចិន​បាន​ឲ្យ​បុគ្គលិក​ចុះ​ទៅ​ប្រតិបត្តិការ “​បង្អាប់​” Apple ។ ជាក់ស្តែង​ពួកគេ បាន​ការដូ​ឲ្យ​អ្នក​កំពុងតែ​តម្រៀបជួរ​រង់ចាំ​ទិញ iphone ថ្មី នៅ​មុខទ្វារ Apple Store សិង្ហ​បុរី និង​ហូ​ឡង់​នូវ​ថ្ម​សាក​បម្រុង​មិន​យក​កម្រៃ ។ នៅ​ប្រអប់​នេះ​មាន​សរសេរ​ថា ៖ “​នេះ​ជា​ថ្ម​បម្រុង ។ អ្នក​អាច​ត្រូវការ​វា ។ Huawei ។​

Fan Apple អង្គុយ​លើ​កៅអី​របស់ Huawei រង់ចាំ​ទិញ iPhone ថ្មី​នៅ​ហូ​ឡង់ ។​

​តាម​នោះ​គឺ Huawei ចង់​បញ្ជូន​សារ​ថា ទូរស័ព្ទ​របស់​ពួកគេ​មាន​គុណភាព​ថ្មពិល​ល្អ​ជាង iPhone ។​

​ប៉ុន្តែ​តាម Phone Arera យុទ្ធនាការ​នេះ​ហាក់ដូចជា​មិន​ទទួលបាន​លទ្ធផល​ដូច​ការ​ប៉ងប្រាថ្នា ។ Fan របស់ Huawei ជាច្រើន​រអ៊ូរទាំ​លើ​បណ្តាញ​សង្គម​ថា អ្នក​ប្រើ iPhone បែរ​ជា​ទទួល​បាន​ថ្ម​សាក​បម្រុង​មិន​យក​កម្រៃ​ពី Huawei ខណៈ​ពេល​គេ ដែលជា​អ្នក​ប្រើ Huawei បែរ​ជា​ពុំ​បាន​ទៅវិញ ។​

Fan របស់ Huawei បាន​រិះគន់ Huawei ។​

​ទន្ទឹម​នោះ អ្នក​ដែល​រង់ចាំ ហើយ​ធ្លាប់ប្រើ iPhone ក៏​ពុំ​ងាយ​ងាក​មក​ប្រើប្រាស់​… Huawei ដែរ ៕ លី​សា

spot_img
×