Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ៖ ទំនាក់ទំនង​កម្ពុជា​ចិន ឈាន​ដល់​ចំណុច​ទី​មួយ​គឺ​កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូរ​ជ្រុងជ្រោយ​

spot_img

​ភ្នំពេញ ​៖ ​នៅ​ព្រឹក ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក ស្យង់ ព័​រ (Xiong Bo) ឯកអគ្គរដ្ឋទូត នៃ​សាធារណៈរដ្ឋ​បរជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា ដើម្បី​សំដែង​ការគួរសម និង​ជំរាបលា​មុន​នឹង​លោក​ត្រូវ​ចប់​អាណត្តិ​ជា​ឯកអគ្គរដ្ឋទូត រយៈពេល​២​ឆ្នាំ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុងជំនួប​នោះ លោក Xiong Bo បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុ​តដែល​សម្តេច​បាន​គាំទ្រ ក្នុង​កិច្ចការងារ​របស់​លោក​នៅក្នុង​ឱកាស​ដែល​លោក​បំពេញ​បេសកម្ម​កា​ទូត​នៅ​កម្ពុជា​។ លោក​បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លងមកនេះ លោក​បាន​ធ្វើ​កិច្ច​ការងារ​ច្រើន​ពិសេស​ជួយ​សម្របសម្រួល​ក្នុង​ដំណើរ​ទស្សនកិច្ច លោក​ប្រធានាធិបតី Xi jinping និង លោក​នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង មកកាន់​ប្រទេស​កម្ពុជា និង​ការសម្របសម្រួល​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ កាន់​ប្រទេស​ចិន​ផង​ដែរ​។

​លោក Xiong Bo បាន​ជម្រាប​សម្តេច​តេជោផង​ដែរ​ថា​ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ គឺ​លោក​បាន​យកចិត្តទុកដាក់​ខ្លាំង​នៅ​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នយោបាយ​ខ្សែក្រវ៉ាត់​១​និង​ផ្លូវ​១ និង​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ទៀត ដែល​ក្នុងនោះ​គឺ​ទទួល​នូវ​លទ្ធផល​ដ៏​ត្រចះត្រចង់ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​យ៉ាងរឹងមាំ​រវាង​កម្ពុជា និង​ចិន​។

​ជា​ការឆ្លើយតប សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​លោក Xiong Bo ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ធ្វើឲ្យ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន​បាន​រីកចម្រើន​ដល់​កម្រិត​ខ្លាំង​ឡើង​បន្ថែមទៀត ។​សម្តេច​តេជោ​បាន​បន្តថា ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ គឺ​ឈានដល់​ចំណុច​ទី​មួយ​គឺ​កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូរ​ជ្រុងជ្រោយ ហើយ​ថ្មីៗ​នេះ ប្រធានាធិបតី​ចិន Xi jinping បាន​មានប្រសាសន៍ថា កម្ពុជា និង​ចិន គឺជា​មិត្ត​ដែក​ថែប ដែល​កសាង​ឡើង​ដោយ​ភាពស្មោះ ត្រង់​រវាង មិត្ត​និង​មិត្ត​។ សម្តេច​តេជោ បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ប្រជាជន រដ្ឋាភិបាល​ចិន​ផងដែរ ដែល​តែងតែ​គាំទ្រ​ដល់​កម្ពុជា​រហូតមក និង​សូម​ជូនពរ​ឲ្យ​លោក Xiong Bo ទទួលបាន​នូវ​ភាព​ជោគជ័យ​នៃ​បេសកម្ម​របស់​លោក​ជា​បន្ត​បន្ទាប់​ទៀត​នា​ពេល​ពេលខាងមុខ​៕ ​ដោយ ​៖​ កូឡាប​

spot_img
×