Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​បុរស​ម្នាក់ ដែល​ធ្វើ​សកម្មភាព​ភាព ចាប់រំលោភ​ក្មេងស្រី​អាយុ​៤​ឆ្នាំ​

spot_img

​ក្រចេះ​ ៖ ​នគរបាល​ស្រុក​ចិត្រ​បុរី បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ឡុច ស៊ុយ អាយុ​៥៥​ឆ្នាំ រស់នៅ​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី ចាប់ខ្លួន​ភ្លាមៗ នៅ​ព្រឹក​ថ្ងៃទី​២២ កញ្ញា បន្ទាប់ពី​ជន​នេះ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​ក្មេងស្រី​អាយុ​៤​ឆ្នាំ ដែល​នៅផ្ទះ​ក្បែរ​គ្នា តែ​មិនបាន​សម្រេច​។

​នាយផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ចិត្រ​បុរី លោក​ហេង ប៊ុនធឿន បានឲ្យដឹងថា នគរបាល​បាន​ចាប់ខ្លួន​ជន​ម្នាក់នេះ ទៅ​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ ។ នៅ​ថ្ងៃកើតហេតុ​នៅពេល​ឃើញ​ក្មេងស្រី នៅ​ផ្ទះ​តែ​ម្នាក់ឯង ជននេះ​បាន​ចាប់​នាង​សម្រាត​ខោ​ក្មេងស្រី​ដើម្បី​រំលោភ ដោយ​អោយ​នាង​អង្គុយ​ពីលើ​។​តែ​នៅ​ពេល​ធ្វើ​សកម្មភាព រំលោភ​ក្មេងស្រី​រងគ្រោះ បាន​ស្រែកយំ ទើប​ជន​នេះ ធ្វើ​សកម្មភាព​មិន​បាន​សម្រេច​។

​លោក​បន្តថា ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន និង​នាំ​ខ្លួន​មក​អធិការដ្ឋាន ខណៈ​ដែល​ក្មេងស្រី​រងគ្រោះ​អាយុ​៤​ឆ្នាំ ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×