Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​ម៉ាស្សា​ម្នាក់ ប៉ង​បញ្ចប់ជីវិត មក​លោត​សម្លាប់ខ្លួន លើ​ស្ពាន​ស្ទឹង​សង្កែ​

spot_img

​ខេត្ត​បាត់ដំបង ៖ ស្ត្រី​ម្នាក់​បាន​ព្យាយាម​មក​លោតទឹក​សម្លាប់ខ្លួន​លើ​ស្ពានថ្ម​ថ្មី​ស្ទឹង​សង្កែ នៅវេលា​ម៉ោង​៧ ព្រឹក​ថ្ងៃ​ទី​២៤ កញ្ញា នេះ នៅត្រង់​ចំណុច​លើ​ស្ពានថ្ម​ថ្មី​ស្ទឹង​សង្កែ ក្នុង​ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។​

កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង និង​ប្រជាពលរដ្ឋ​ជួយ​អន្តរាគមន៍​សង្គ្រោះ​ទាន់ពេល ប៉ុន្តែ​ស្ត្រី​រូបនេះ មិន​បាន​បញ្ជាក់​ពី​មូល​ដែល​នាំ​ឲ្យ​នាង​មក​លោតទឹក​នោះទេ​។ ស្ត្រី​ដែល​ប៉ុនប៉ង​លោតទឹក​សម្លាប់ខ្លួន​នេះ ឈ្មោះ​គឹម ស្រីនូ ហៅ​ណា អាយុ​២០​ឆ្នាំ មុខរបរ​ម៉ាស្សា រស់នៅ​ភូមិ​ស្មាច់ ឃុំ​ស្មាច់ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ។ ស្ត្រី​រូប​នេះ ត្រូវ​គេ​ប្រទះឃើញ​ដើរ​ទៅ​លើ​ស្ពាន ហើយ​បាន​ព្យាយាម​លោតទឹក​ស្ទឹង​សង្កែ ទើប​ត្រូវ​កន្លង​កងរាជអាវុធហត្ថ​ក្រុង និង​ពលរដ្ឋ​ជួយ​អន្តរាគមន៍ ដើម្បី​សង្គ្រោះ​ភ្លាមៗ​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​បាន​សាកសួរ​នាំ​ស្ត្រី​រូប​អំពី​រឿងរ៉ាវ​នេ តែ​គេ​មិនទាន់​ដឹង​អំពី​មូលហេតុ​នៅឡើយ​ទេ​៕ ដោយ​៖​ បញ្ញា​ស័ក្តិ​

spot_img
×