Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សក្ដានុពល​ទេសចរណ៍​ដ៏​គួរ​ឲ្យ​ចង់​គយគន់ មាន​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ

spot_img

​ខេត្ត​មណ្ឌលគិរី ៖ មន្ត្រី​ឧទ្យានុ​រ​ក្ស​ប្រចាំ​ស្នាក់ការ​អូរ​ពោត នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ បាន​ដើរ​ល្បាត ហើយ​បាន​ជួបប្រទះ​នឹង​ទេសភាព​ដ៏​ស្រស់ស្អាត គួរ​ឲ្យ​ចង់​គយគន់ និង​លម្ហែកាយ ហើយ​ត្រូវបាន​ប្រជា​សហគមន៍​រស់នៅ​តំបន់​នោះ​បាន​ប្រសិទ្ធនាម​ទឹកជ្រោះ​នេះ​ថា «​ទឹក​ធ្លាក់​៧​ជាន់​»​។ នេះ​បើ​តាម​ការផ្សព្វផ្សាយ​របស់​ក្រសួង​បរិស្ថាន ។​

​លោកវុ​ធ សា​រុំ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ បានឲ្យដឹងថា នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ណា​ម​លៀរ សម្បូរ​ដោយ​តំបន់​សក្ដានុពល​ទេសចរណ៍ធម្មជាតិ និង​សត្វព្រៃ ជាពិសេស​ថ្មភ្នំ​ណា​ម​លៀរ​ដែល​ផុស​នៅ​ចំ​កណ្ដាល​ព្រៃព្រឹក្សា និង​ទឹកជ្រោះ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ចូល​មក​ទស្សនា​យ៉ាងច្រើន​កុះករ​។ លោក​បន្ថែមថា ថ្មីៗ​នេះ​មន្ត្រី​ឧទ្យានុ​រ​ក្ស​បាន​ដើរ​ល្បាត​ក្នុង​ភូមិសាស្ត្រ ហើយ​បាន​ប្រទះ​ឃើញ​ទឹកជ្រោះ​ដ៏​ស្រស់ស្អាត​នេះ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​៥​គីឡូម៉ែត្រ​ពី​ស្នាក់ការ​ការអភិរក្ស​អូរ​ពោត​។ លោកនាយក​ដែន ក៏​បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ទាំងអស់​ចូលរួម​អភិរក្ស ហើយ​ចូល​មក​ទស្សនា​តំបន់​ទឹកធ្លាក់​ដ៏​មាន​សក្ដានុពល​នេះ និង​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ទាំងអស់គ្នា ដោយ​កុំ​ចោល​សំរាម​រប៉ាត់រប៉ាយ បណ្ដាល​ឲ្យ​បាត់បង់​សោភណភា​ព​ដ៏​ស្រស់ស្អាត​នេះ​។

​សូម​រម្លឹក​ជូន​ថា ភ្នំ​ណា​ម​លៀរ ស្ថិតក្នុង​ភូមិ​ទី ១ ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា នៃ​ដែន​ជម្រក​ស​ត្វ្រៃ​ភ្នំ​ណា​ម​លៀរ ដែល​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ ឋិត​នៅ​ភាគ​ខាងជើង​ក្រុង​សែន​មនោ​រម្យ​នៃ​ទីប្រជុំជន​ខេត្ត​មណ្ឌលគិរី ជាប់​នឹង​ព្រំប្រទល់​ប្រទេស​វៀតណាម ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​ជា​រៀងរាល់ថ្ងៃ ជាពិសេសរ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នាពេល​ខាងមុខ​នេះ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×