Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាមទារ​រក​យុត្តិធម៌​ក្នុង​រឿង “​ស្នេហា​” ខណៈ​អតី​សង្សារ​ពុំមាន​លុយ​បង់​ថ្លៃទឹកដោះ ដល់​ទៅ​… ១៨០.០០០​យាន់​

spot_img

​នៅ​ថ្ងៃ​ទី ១៦ ខែ​កញ្ញា កន្លងមក ទីក្រុង​ណា​មនី​ង ខេត្ត​ហ៊ួ​ប៉ី ប្រទេស​ចិន បាន​កើតឡើង​រឿង “​ដណ្តើម កូន​ក​ម្លោះ​” ក្នុង​មង្គលការ​មួយ​ដែល​ភ្ញៀវ​ចូលរួម​វង្វេងវង្វាន់ ព្រោះ​លែង​ដឹងថា ម្នាក់​ជា​កូនក្រមុំ ។​

​ដំបូង​ឡើយ​កូន​កម្លោះ​កូនក្រមុំ​ដឹកដៃ​គ្នា​ត្រសង ញញឹម​ពព្រាយ​ទទួល​ស្វាគមន៍​ភ្ញៀវ​ចូលរួម ។ ប៉ុន្តែ​មួយសន្ទុះ​ក្រោយ​ស្រាប់តែ​ចាប់ផ្តើម​ឃើញ​នារី​ម្នាក់​សម្រុកចូល​បោចសក់ ប្រតាយប្រតប់ នឹង​កូនក្រមុំ ពណ៌​ស​ដូចគ្នា ។​

​វាយប្រហារ​លើ​កូនក្រមុំ​បណ្តើរ នាង​ស្រែក​ថា ៖ ក្នុង​ពោះ​ខ្ញុំ​មាន​កូន​របស់​កូន​ក​ម្លោះ ។ ហេតុនេះ​តំណែង​កូនក្រមុំ​គឺជា​…​ខ្ញុំ ។​

​ឮ​បែប​នេះ​កូនក្រមុំ​ពិតជា​តក់ស្លុត​អារម្មណ៍ ដួល​គ្រិប​ទៅលើ​ដី​តែម្តង ។ កូន​កម្លោះ​បាន​តោង​ដៃ កូនក្រមុំ​ជាប់​ខណៈ​នារី​នោះ​ក៏​តោង​ជាប់ដៃ​កូន​កម្លោះ​បេះ​មិន​ចេញ​… ។​

​ទិដ្ឋភាព​បែប​នេះ ពុំមាន​អ្នកណា​ហ៊ាន​អន្តរាគមន៍​ទេ ។​

​មួយ​សន្ទុះ​ក្រោយ​ទើប​ដឹងថា ៖ មុន​នេះ​រវាង​ពួកគេ​ពិតជា​មាន​ការស្រឡាញ់​ស្វែងយល់ និង​រួមរស់​ជាមួយគ្នា​ហើយ​ក៏​ចង់​រៀបកា​រដែរ ។​

​ប៉ុន្តែ​ភាគី​គ្រួសារ​កូនក្រមុំ​ទាមទារ​ថ្លៃទឹកដោះ​ដល់​ទៅ ១៨០.០០០​យាន់ (​ប្រមាណ ២៨.០០០ USD) តែ​គ្រួសារ​កូន​កម្លោះ​គ្មាន​លទ្ធភាព​ឲ្យ​ពួកគេ​បែកបាក់​គ្នា​ទៅ ។​

​ក្រោយមក​ទើប​ដឹងថា ខ្លួន​មាន​ផ្ទៃពោះ​នឹង “​អតីត​ស្នេហ៍​ចាស់​” ទើប​មក​ទាមទារ​រក​…​យុត្តិធម៌ ហើយ​ថា ៖ តើ​អាច​ទទួលយក​បាន​ទេ​ថា កូន​ក្នុង​ពោះ​របស់​ខ្ញុំ​ជា​របស់​ប្រុស​ម្នាក់​ត្រៀម​ក្លាយ​ជា​ប្តី​របស់​អ្នក​ផ្សេង​? ។

​ប្រិយមិត្ត​យល់​យ៉ាងណាដែរ​?

​ចន្ទ្រា​

spot_img
×