Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះ​ទំនាស់​រឿង “​លុយ​” បទ​ចម្រៀង​ដែល​ទទួលបាន ៨៥​លាន View ត្រូវបាន “​រុះរើ​” ពី Youtube តើ​អ្នក​ដែល​…​ស្តាប់​ទេ​!? (វីដេអូ)

spot_img

“​មួយ​នាទី​” ជា​បទ​ចម្រៀង​ដ៏​ល្បីល្បាញ​របស់​អ្នកនិពន្ធវ័​យក្មេង Audiez ហើយ​ត្រូវបាន​ទទួល​ការស្វាគមន៍​គគ្រឹកគគ្រេង ពេល​ចូលរួម​ក្នុង Sing My Song ឆ្នាំ ២០១៨ -​ទទួលបាន​ពានរង្វាន់​លេខ ២ ។​

​វា​ជា​ចម្រៀង​ស្នេហ៍​ដ៏​អន្លង់​អន្លោ​ច គ្រា​ព្រាត់ប្រាស់ ហើយ​យ៉ាងនេះក្តី​ក៏​នៅ​លួចដាល់​គំនួច​ចិត្ត​ប៉ងប្រាថ្នា​ឲ្យ “​ស្នេហ៍​ព្រាត់ប្រាស់​” បន្ត​មាន​សុភមង្គល ទោះបី​គ្មាន​ស្នេហ៍​គ្រា​ដំបូង​នៅ​ក្បែរ​ក្តី​… ។​

​ចម្រៀង​នេះ ធ្លាប់​ទទួលបាន ៨៣​លាន View លើ Youtube ! ប៉ុន្តែ Lyrics Video “១​នាទី​” បាន​ត្រូវ​លុបចោល​ពី Youtube ភ្លាមៗ ។ ពេល​នេះ​ដែរ ប្រសិន​អ្នករក​ស្តាប់ “១​នាទី​” លើ Youtube វា​មាន​តែបទ​របស់ Andiez ដែរ តែ​កាលពី​១​ឆ្នាំមុន ដែល​មាន​ត្រឹមតែ​ជាង ១,៣​លាន View ប៉ុណ្ណោះ ។​

​បទ​ចម្រៀង “១​នាទី​” កាលពី​ឆ្នាំមុន ។​

​គេ​គ្រាន់តែ​ដឹងថា មុននេះ Andiez បាន​បង្ហោះ​ផ្សាយ​លើ​ឆា​ណែ​ល​មួយ​ផ្សេង ដែល​ខ្លួន​ពុំមែន​ជា​ម្ចាស់ ។ រហូតទល់​ពេល​នេះ​ពួកគេ​នៅ​ពុំ​ទាន់​ព្រមព្រៀងគ្នា​បាន​លើ​ចំណែក​ត្រូវ​ចែក ។​

Andiez រៀបរាប់​ទាំង​ក្រៀមក្រំ​ថា ៖ “​ខ្ញុំ​ពិតជា​ទុក្ខព្រួយ និង​អស់សង្ឃឹម​ពី​ជំនឿ​ចិត្ត​ចំពោះ​មិត្ត “Online” ដែល​បាន​ជិះជាន់​ព្រោះតែ​…​លុយ ។​

​ពិតជា​ឈឺចាប់​ពេល​ត្រូវ​បញ្ចប់ជីវិត​បទ​ចម្រៀង “១​នាទី​” ដែល​មាន​ចំនួន View ប្រហែល​ពុំមែន​ទទួល​យក​វិញ​បាន ។ នេះ​ពិតជា​អនុស្សាវរីយ៍​ដ៏​មាន​តម្លៃ​របស់​ខ្ញុំ ។​

​សុំទោសៗ​! យ៉ាងច្រើន​ចំពោះ​ការ​យក​ដៃ​របស់​ខ្លួនឯង​ទៅ​បញ្ជាក់​អនុស្សាវរីយ៍​ជាមួយ​មនុស្ស​ទាំងឡាយ​” ។​

Andiez -​ម្ចាស់​បទ “១​នាទី​” ។​

​ចន្ទ្រា​

spot_img
×