Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ ប្រយ័ត្ន​មាន​គូសត្រូវ​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ មិនសូវ​ល្អ ចំណាយ​ច្រើនជាង​ចំណូល ។ មនោសញ្ចេតនា គួរ​ច្បាស់លាស់​ក្នុង​ទំនាក់ទំនង​មនោសញ្ចេតនា ។​

​ឆ្នាំឆ្លូវ ៖ ការងារ មិនត្រូវ​រំភើប​ជ្រុល គួរ​នឹងនរ​ដោះស្រាយ​ការងារ ។ លុយកាក់ ត្រូវ​ចំណាយ​ច្រើន មិនគួរ​បោះទុន​រកស៊ី ។ មនោសញ្ចេតនា ងាយ​កើតរឿង​ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំខាល ៖ ការងារ ត្រូវបង្កើត​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​រួម​ការងារ ។ លុយកាក់ ចំណូល​កើនឡើង​ខ្ពស់ ។ មនោសញ្ចេតនា គួរ​គោរព​ថែរក្សា​មនោសញ្ចេតនា​បច្ចុប្បន្ន ។​

​ឆ្នាំថោះ ៖ ការងារ ឧស្សាហ៍​ព្យាយាម​ធ្វើ​ការងារ ត្រូវបាន​អ្នក​នៅ​ជុំវិញ​ស្រឡាញ់​រាប់អាន ។ លុយកាក់ មាន​បន្ថែម​ប្រភព​ចំណូល​ពី​ការងារ​ធ្វើ​ជំនួញ ។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំរោង ៖ ការងារ មិនត្រូវ​លូកលាន់​ចូល​ជ្រៅ​ក្នុង​កិច្ចការ​អ្នកដទៃ ។ អ្នក​កាក់ មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​លុយកាក់ ។ មនោសញ្ចេតនា កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំម្សាញ់ ៖ ការងារ មិនត្រូវ​វិនិយោគ​ក្នុង​វិស័យ អចល​ទ្រព្យ ។ លុយកាក់ មាន​បន្ថែម​ប្រាក់ចំណេញ​ពី​ការវិនិយោគ ។ មនោសញ្ចេតនា ប្រយ័ត្នប្រយែង​ក្នុង​ទំនាក់ទំនង​ភេទ​ផ្ទុយគ្នា ។​

​ឆ្នាំមមី ៖ ការងារ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការងារ បញ្ចៀស​កើតមាន​កំហុស​ត្រូវ​រង​ការស្តីបន្ទោស ។ លុយកាក់ ងាយ​កើតមាន​ទំនាស់​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា មានការ​ខ្វែងគំនិត​គ្នា​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំមមែ ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាង​សុទ្ធតែ​សម្រេច​ជោគជ័យ ។ លុយកាក់ រីកចម្រើន ថ្ងៃនេះ​អំណោយផល​ល្អ​សម្រាប់​ការចរចា​ពាក់ព័ន្ធ​ដល់​លុយកាក់ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​ស្មោះ រីករាយ ។​

​ឆ្នាំវក ៖ ការងារ ពេល​ជួប​បញ្ហា​ត្រូវ​ប្រយ័ត្នប្រយែង កុំ​ប្រឈម​តឹងរ៉ឹង​ជ្រុល ។ លុយកាក់ មិនត្រូវ​កំណាញ់​ជ្រុល គួរ​ចំណាយ​សម្រាប់​ការដើរ​កម្សាន្ត​ខ្លះ ។ មនោសញ្ចេតនា ត្រូវ​មនោសញ្ចេតនា​ម្ចាស់ការ​ទើប​សង្ឃឹម​រកឃើញ​មនុស្ស​ដែល​អ្នក​ពេញចិត្ត ។​

​ឆ្នាំរកា ៖ ការងារ ល្អ​បំផុត ថ្ងៃនេះ​ជា​ថ្ងៃ​បានទទួល​ពោរពេញ​ចិត្ត វាយតម្លៃ​ខ្ពស់​ពី​ថ្នាក់លើ ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា គួរ​ចេះ​ក្តាប់​ឱកាស​ក្នុង​រឿង​មនោសញ្ចេតនា​។​

​ឆ្នាំចរ ៖ ការ​ការ អំណោយផល​ល្អ លេច​ឱ​ជោគជ័យ​ច្រើន ។ លុយកាក់ គួរ​ពិចារណា​ឲ្យ​ល្អិតល្អន់​មុន​បញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា មិនត្រូវ​ឲ្យ​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ។​

​ឆ្នាំកុរ ៖ ការងារ មិន​នឹងនរ មានរឿង​ប្រែប្រួល​ច្រើន ។ លុយកាក់ ត្រូវ​សន្សំសំចៃ កុំ​ឲ្យ​មានរឿង​ជំពាក់​គេ ។ មនោសញ្ចេតនា ងាយ​កើតការ​ខ្វែងគំនិត ឈ្លោះប្រកែក​គ្នា ៕​

spot_img
×