Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Trump សន្យាថា​នឹងមាន​ជំនួប​កំពូល​ជា​លើក​ទី​ពីរ​ជាមួយ​មេ ​ ​ដឹកនាំ Kim Jong Un ក្នុងពេល​ឆាប់ៗ​

spot_img

លោក Trump បាន​ថ្លែងថា​ លោក​នឹង​រៀបចំ​ជំនួប​កំពូល​ជា​លើក​ទី​ពីរ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ក្នុងពេល​ឆាប់ៗ​នេះ​។​លោក Trump ពោល​:«​យើង​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​កូរ៉េខាងជើង​។ យើង​បាន​ឯកភាពគ្នា​លើ​បញ្ហា​ជាច្រើន​។ យើង​ប្រហែលជា​នឹងមាន​ជំនួប​កំពូល​លើក​ទី​ពីរ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​»​។​លោក​ក៏បាន​លើកឡើង​អំពី​លិខិត​ដែល​លោក Kim បាន​ផ្ញើ​ឲ្យ​លោក​នាពេល​ថ្មីៗ​នេះ ដែល​ក្នុងនោះ​កូរ៉េខាងជើង​បានស្នើ​ឲ្យ​មានការ​ជួបគ្នា​ជា​លើក​ទី​ពីរ​។​

​ ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump​និង​មេ​ដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un​។​

​ ​លោក Trump បាន​ថ្លែងបន្តថា «​យើង​នឹង​រៀបចំ​តាម​ការស្នើ​នេះ​។ លោក​រដ្ឋមន្ត្រីការបរទេស Mike Pompeo នឹង​រៀបចំ​ជំនួប​នេះ​ក្នុងពេល​ឆាប់ៗ​នេះ​។ វា​ហាក់ដូច​ជាមាន​ការវិវត្ត​ន៍​ទៅ​យ៉ាង​ល្អ​»​។​
​អត្ថាធិប្បាយ​របស់លោក Trump បាន​ធ្វើឡើង​បន្ទាប់ពី​លោក​ធ្លាប់បាន​និយាយ​នៅឯ​មហាសន្និបាត​អង្គការ​សហ​ប្រជា​តិ​កាលពី​ឆ្នាំមុន​ថា​នឹង​បំផ្លាញ​កូរ៉េខាងជើង​ទាំងស្រុង និង​បាន​ហៅ​លោក Kim ថា​ជា​បុរស​រ៉ុក្កែត​។​

​​បន្ទាប់ពី​ជំនួប​កំពូល​ជាមួយ​លោក Kim កាលពី​ខែមិថុនា​មក លោក Trump បាន​ទទូច​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពី​កូ​រ៉​ខាងជើង ដើម្បី​ឲ្យ​កូរ៉េខាងជើង​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។​ក៏ប៉ុន្តែ​បើទោះបីជា​ចំណងទាក់ទង​រវាង​កូរ៉េខាងជើង​និង​សហរដ្ឋអាមេរិក​មាន​ភា​ព​ប្រសើរឡើង​ក៏ដោយ ក៏​គ្មាន​ការ​ជឿជាក់ថា​កូរ៉េខាងជើង​នឹង​ចាត់វិធានការ​រុះរើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​របស់ខ្លួន​នោះដែរ​៕​សូ​យ​ន​

spot_img
×