Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​នឹងដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​S-300 ទៅកាន់​ស៊ី​រី​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ទៀត​

spot_img

រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Sergei Shoigu នៅ​ថ្ងៃទី​២៤​ខែកញ្ញា ប្រកាសថា ក្រុង​មូ​ស្គូ​នឹង​ផ្តល់​ប្រព័ន្ធ​ការពារ​S-300​ដល់​ស៊ី​រី​ក្នុងអំឡុង​ពីរ​សប្តាហ៍​ទៀត​។​លោក​ក៏បាន​ឱ្យដឹង​បន្ថែមថា រុស្ស៊ី​នឹង​ចាប់ផ្តើម​ធ្វើការ​រំខានរ​លក​សញ្ញា​រ៉ា​ដា​និង ផ្កាយរណប​របស់​យន្ត​ហោះ​ទាំងឡាយ​ដែល​វាយលុក​ចូល​ដែនដី​ស៊ី​រី​ពី​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​។​

​ ប្រព័ន្ធ​ការពារ​ដែនអាកាស​S-300​របស់​រុស្ស៊ី​

​សេចក្តីប្រកាស​នេះ​ត្រូវ​បានលើកឡើង​បន្ទាប់ពី​ក្រសួងការពារជាតិ​រុស្ស៊ី​ចោទប្រកាន់​អ៊ីស្រាអែល​ថា​មាន​ចេតនា​ដោយ ប្រយោល​បណ្ដាលឱ្យ​ធ្លាក់​យន្តហោះ​យោធា​Il-20​របស់​រុស្ស៊ី​ពេលដែល​យន្តហោះ​ប្រទេស​នេះ​ធ្វើការ​វាយលុក​ពី​ដែនអាកាស នៅ​ថ្ងៃទី​១៧​កញ្ញា​កន្លងមក​។​ហេតុនេះ​ក្រុង​មូ​ស្គូ​ចាំបាច់​ត្រូវមាន​វិធាន​ការតបត​សមស្រប​ក្នុង​កិច្ច​បង្កើន​សន្តិសុខ​ដល់​ពលទាហាន​រុស្ស៊ី​ដែល​ស្ថិតនៅ​ស៊ី​រី​ក្រោយពី​អ៊ីស្រាអែល​មាន​ទង្វើ​ខាងលើ​។

​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​ក៏បាន​អះអាងថា រុស្ស៊ី​នឹង​ផ្តល់​ប្រព័ន្ធ​ត្រួតពិនិត្យ​ទំនើប​បំផុត​ដល់​បណ្ដា​ទីបញ្ជាការ​នៃ​កងកម្លាំង​ការពារ​ដែនអាកាស​ស៊ី​រី​ដើម្បី​ធានា ដល់​ការគ្រប់គ្រង​ប្រមូលផ្តុំ​ទាំងស្រុង​នូវ​មូលដ្ឋាន​និង​កងកម្លាំង​ការពារ​ដែនអាកាស​ស៊ី​រី ឃ្លាំមើល​ស្ថានការណ៍​ក្នុង​លំហ​អាកាស​និង​ការកំណត់​គោលដៅ​។​

​តាម​រដ្ឋមន្ត្រី​រូបនេះ​ប្រការ​សំខាន់បំផុត​គឺ​ការធានា​ដល់​កងកម្លាំង​ការពារ​ដែនអាកាស​ស៊ី​រី អាច​កំណត់​អត្តសញ្ញាណ​យន្តហោះ​រុស្ស៊ី​ទាំងអស់​៕
​លី​សា​

spot_img
×