Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ​ចរាចរណ៍​ផ្លូវគោកត្រូវធ្វើការ​អប់រំ​ណែនាំ​ និង​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាច​រណ៍​អោយបាន​ទូលំទូលាយ ដល់តៃកុង​ឡាន​ដឹក​កម្មករ​រោងចក្រ​ទាំងអស់​

spot_img

​តាកែវ​ ៖ ក្នុង​រយៈពេល ៩​ខែ​ដើមឆ្នាំ​មកនេះ​គេ​សង្កេតឃើញថា គ្រោះថ្នាក់​ចរាចរណ៍ក្នុង​ខេត្តតាកែវ​ឆ្នាំ ២០១៨​នេះ មាន​ចំនួន ៨១​លើក ប្រហាក់ប្រហែល​និង​ឆ្នាំ​២០១៧​ដែរ ក៏​ប៉ុន្តែ​ចំពោះ​មនុស្ស​រង​របួស​និង​ស្លាប់ មាន​ការកើនឡើង​ជា​កំហក បើ​ប្រៀបធៀប​និង​រយៈពេល​ដូចគ្នា​ទៅ​និង​ឆ្នាំ​២០១៧ ហើយ​មូលហេតុ​ដែល​ធ្វើអោយ​មាន​ការកើនឡើង​នៃ​ចំនួន​មនុស្ស​រង​របួស​និង​ស្លាប់​ច្រើន គឺ កើតចេញ​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍រវាង​រថយន្ត​ដឹកក​ម្មករ​រោងចក្រ​កាត់ដេរ ដែល​ក្នុង​រថយន្ត​និមួយៗ គឺ​អាច​ដឹក​មនុស្ស​មិន​ក្រោម​ពី ៤០ ទៅ ៨០​នាក់ នោះទេ តាមរយ​ថយ​ន្ត​តូច ឬ​ធំ​។​

ដោយ​ហេតុផល​ទាំងនេះហើយ ទើប​ឯកឧត្តម​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ថ្លែង​នៅក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក កាលពី​រសៀល​ថ្ងៃ​ទី ២៤ ខែកញ្ញា​នេះ​ថា មន្ត្រី​ន​ជំនាញ​នគរបាល​ចរាច​រណ៍​ផ្លូវគោក ត្រូវតែ​អញ្ជើញ និង​រំខាន​ពេលវេលា​ដល់តៃ​កង់​ឡាន​ដឹក​កម្មករ​ទាំងនោះ អោយ​ពួកគាត់​មក​ចូលរួម​ស្តាប់ នៃ​ច្បាប់​ចរាចរណ៍ផ្លូវគោក ក៏​ដូចជា​ការអប់រំ​ណែនាំ លើ​ការ​បើកបរ​យានយន្ត​នៅលើ​ដងផ្លូវ ត្រូវ​ចេះ​យោគយល់​អាធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​ផង ដែល​ជា​ចំណុច​ដែល​ត្រូវ​ចូលរួម​ទាំងអស់គ្នា​កាត់បន្ថយ​នៅ​អាត្រា​គ្រោះថ្នាក់​ចរាច​រណ៍ ថ្ងៃនេះ​ថ្ងៃស្អែក​គ្មាន​គ្រោះថ្នាក់​ច​រារ​ណ៍ ។

ក្នុងនោះ​ដែរ​លោក ស្នងការ​នគរបាល​ខេត្តតាកែវ ក៏​បាន​សង្កត់ធ្ងន់​ទៅលើ​វិន័យ​របស់​កងកំលាំង ត្រូវតែ​អនុវត្ត​ន៍ និង​គោរព​តាមច្បាប់ ព្រោះ​មន្ត្រី​នគរបាល​យុត្តិធម៏​គឺជា​អ្នកអនុវត្តន៍ច្បាប់ មិន​ត្រូវ​ធ្វើ​អ្វី​ដែល​ផ្ទុយ​ពី​ច្បាប់ ហើយ​ល្មើស មិន​គោរព​តាម​នោះ​ទេ ជា​ពិសេស​មន្ត្រី​នគរបាល​ចរាចរណ៍ផ្លូវគោក​តែ​ម្តង ដែលជា​អ្នក​ផ្សព្វផ្សាយ និង​ពន្យល់​ណែនាំ​ដល់​ប្រជ​ពលរដ្ឋ​ពី​ច្បាប់​ច​រារណ៍ផ្លូវគោក ក៏ប៉ុន្តែ​រូប​ខ្លួនឯង​បែរជា​មិន​គោរព និង​មិន​អនុវត្តតាម ធ្វើអោយ​បងប្អូន​ប្រជា​ពលរដ្ឋ​កាន់តែ​អស់​ជំនឿរ​លើ​សមត្ថកិច្ច​នគរបាល​របស់​យើង ។ សូម​បញ្ចាក់​ផងដែរ​ថា បើ​តាមរ​បាយ​ការណ៍ប្រៀបធៀត​រយៈពេ​ល ៩​ខែ​ដើមឆ្នាំ ចំពោះ​ករណី​គ្រោះថ្នាក់​ចរាច​រណ៍​ក្នុងរយៈពេល ៩​ខែ​កន្លងមកនេះ ក្នុង​ខេត្ត​តាកែវ​មាន​ករណី​គ្រោះថ្នាក់​ចរាច​រណ៍ ៨១​លើក បើ​ប្រៀបធៀប​និង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៧ មាន​ចំនួន ៨៨​លើក ថយចុះ ចំនួន ០៧​លើក ស្មើ​និង​៧,៩% ។ បណ្តាល​អោយ​គ្រោះថ្នាក់​ដល់​មនុស្ស​ចំនួន ៣៣៥​នាក់ ស្រី ១៦៨​នាក់ កើន​ឡើង​ជាង​ឆ្នាំ​មុន ចំនួន ១១៥​នាក់ ខណៈ​ដែល​ក្នុង​ឆ្នាំ​២០១៧ មាន​មនុស្ស​រង​គ្រោះថ្នាក់​ចរាច​រណ៏តែ ២២០​នាក់ ក្នុងនោះ​មាន​មនុស្ស​ស្លាប់​ចំនួន ៥៥​នាក់ កើន​ឡើង​ជាង​ឆ្នាំ ២០១៧ ១៥​នាក់ ដោយ​បណ្តាល​អោយ​ខូចខាត​មធ្យោបាយ​សរុប​ចំនួន ១៦៦​គ្រឿង លើ ១៦៧​គ្រឿង ៕

 

ដោយ ៖ តាកែវ​

spot_img
×