Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ព​Israel ​បដិសេធ​ការចោទប្រកាន់ថា F-16 ស្ថិតនៅ​ក្រោយ​Il-20

spot_img

Israel ​នៅ​បន្ត​អះអាងថា​យន្តហោះ​ប្រយុទ្ធ​របស់ខ្លួន​ពុំមាន​ទាក់ទិន​អ្វី​ទាំងអស់​ជាមួយ​សោកនាដកម្ម​បាញ់​ទម្លាក់​យន្តហោះ​ហោះ​Il-20 ក្នុងអំឡុងពេល​វាយប្រហា​រ​ស៊ី​រី​ពី​ដែនអាកាស​និង​ការចោទប្រកាន់​ពី​សំណាក់​រុស្ស៊ី​។​

​យន្តហោះ​ប្រយុទ្ធ​F-16 របស់​ Israel

​​តាម​IDF ដែល​បាន​សរសេរ​លើ​Twitter​នោះ កងទ័ពអាកាសIsrael​(IAF) ពុំមាន​ពួន​នៅ​ពីក្រោយ​យន្តហោះ​ណាមួយ​ឡើយ ហើយ​យន្តហោះ​របស់​Israel​ស្ថិតនៅក្នុង​លំហ​អាកាស​របស់ខ្លួន​នា​ខណៈពេលដែល​យន្តហោះ​រុស្ស៊ី​ត្រូវ​បាញ់​ទម្លាក់​។​

​កងទ័ពIsrael ​អះអាង​ទៀតថា «​យន្តការ​បញ្ចៀស​ជម្លោះ​(​ជាមួយ​ភាគី​រុស្ស៊ី​)​នៅ​បន្ត​ត្រូវបាន​អនុវត្តន៍​ក្នុងដំណាក់កាល កើតឡើង​សោកនាដកម្ម​នោះ​។​សុវត្ថិភាព​​ទាហាន​រុស្ស៊ី​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ស៊ី​រី​តែង​ជា​ផ្នែក​មួយ​សំខាន់ ត្រូវបាន​ថ្លឹងថ្លែង​ក្នុង​រាល់​សកម្មភាព​យោធា​របស់ IDF ។​

​ក្រុង​Tel Aviv ប្រកាសថា គេ​នៅតែ​បន្ត​ការដាក់​ពង្រាយ​បណ្តា​អាវុធ​ដើម្បី​កម្ទេច​និង​ទប់ស្កាត់​រាល់​ទង្វើ​របស់​អ៊ីរ៉ង់​ចង់បង្កើត​វត្តមាន​អចិន្ត្រៃយ៍​របស់ខ្លួន​នៅ​ស៊ី​រី​។​

​ប៉ុន្មាន​ម៉ោង​មុន​នោះ ក្រសួងការពារជាតិ​រុស្ស៊ី​បានធ្វើការ​បកស្រាយ​ថា IDF​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការស្លាប់​ពលរដ្ឋ​រុស្ស៊ី​១៥​នាក់​ដោយសារតែ​យន្តហោះ​របស់ខ្លួន​បាន​លប​យក​ Il-20 របស់​រុស្ស៊ី​ធ្វើជា​ខែល​បិទបាំង​៕

​សូ​យ​ន​

spot_img
×