Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រហើន​ណាស់​! ហ៊ាន​កាដូ​កេស​ផ្លែ​ចេក​ផ្ទុកcocaine​តម្លៃ​១៨​លាន​ដុល្លារ​

spot_img

ថ្មីៗ​នេះ មន្ទីរ​យុត្តិធម៌​និង​ព្រហ្មទណ្ឌ​Texas (DCJ) របស់​អាមេរិក​ត្រូវបាន​គេ​វិភាគទាន​កាដូ​ជូន​ចេកទុំ​ចំនួន​៤៥​កេស​។​ប៉ុន្តែ​នៅ​ថ្ងៃទី​២២​ខែកញ្ញា ពេលដែល​មន្ទីរ​នេះ​ចាត់​មន្ត្រី​ទៅកាន់​ទីក្រុង Freeport ដើម្បី​ទទួលយក​ទំនិញ​សប្បុរសធម៌​ខាងលើ ស្រាប់តែ​ឃើញថា​ទំនិញ​ទាំងនេះ​ហាក់ដូច​ជាមាន​បញ្ហា​«​ទម្ងន់​»​។​

​មន្ទីរ​យុ​តិ្ត​ធម៌​និង​ព្រហ្មទណ្ឌ​រដ្ឋ​Texas​ទទួលបាន​កាដូ​ចែក​ចម្លែក​

​ព្រឹន្ទបាលទោ​ពីររូប​របស់​អង្គភាព​Scott បាន​ទៅ​ទទួល​ទំនិញ​និង​រកឃើញថា​មាន​អ្វីមួយ​នោះ​មិនធម្មតា​។ រវាង​កេស​មួយ​ទម្ងន់​របស់​វា​ខុសពី​កេស​ដទៃ​។​ពូកគេ​បាន​បើក​មើល​ភ្លាម​ក៏​ឃើញ​នៅ​ពីក្រោម​ស្និតចេក​មាន​កញ្ចប់​ម្សៅ​ពណ៌​ស ហើយក៏​រាយការណ៍​ប្រាប់​ផ្នែក​គ្រប់គ្រង​កំពង់ផែ​។​

​នៅក្រោម​ស្និតចេក​គឺ​បណ្តា​កញ្ចប់​cocaine

​​ភ្លាមៗ​នោះ​អាមេរិក​បាន​ទៅដល់​កន្លែងកើតហេតុ ហើយ​ពិនិត្យ​ម្សៅ​ស​ទាំងនោះ​គឺជាcocaine។​បន្ទាប់ពី​ការបើក​កេស​ទាំង​អស់គេ​បាន​រកឃើញ​cocaine​ដែលមាន​៥៤០​កញ្ចប់​និង​តម្លៃ​ប៉ាន់ស្មាន​គឺ​17,82 លាន​USD.​។​

​បច្ចុប្បន្ន​បណ្តា​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​គយ​ព្រំដែន​អាមេរិក​កំពុង​ស៊ើបអង្កេត​រក​ប្រភព​និង​វិធី​ដែល​ធ្វើឱ្យ​គ្រឿងញៀន​ទាំងនេះ​បាន​មកដល់​កំពង់ផែ​Freeport៕
​លី​សា​

spot_img
×