Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​អាយុ​១១​ឆ្នាំមាន​រោម​ភ្នែ​កវែង​បំផុត​ប្រទេស​រុស្ស៊ី​

spot_img

តាំងពី​ពេល​កើតមក កុមារា​Muin Bachonaev មាន​រោមភ្នែក​ធ្លាក់​ដល់​បបូរមាត់ ហើយ​បច្ចុប្បន្ន​វា​មាន​ប្រវែង​ប្រមាណ​កន្លះ​តឹក​។​

កុមារា​Muin Bachonaev មាន​រោមភ្នែក​ជិត​កន្លះ​តឹក​

​​តាម The Sun ក្មេងប្រុស​Muin Bachonaev ត្រូវបាន​កត់ត្រា​នៅក្នុង​សៀវភៅ​ឯតទគ្គ​កម្ម ព្រោះ​តែមាន​រោមភ្នែក​ប្រវែង​ជិត​កន្លះ​តឹក​។​

​តាម​កាសែត KP.ru ដែល​ដកស្រង់​សម្ដី​ក្មេង​មាន​រោមភ្នែក​ខុសប្លែក​ពី​គេ​នេះ​ឱ្យដឹងថា​៖ វា​រស់នៅ​ដូចជា​អ្នកដទៃ ហើយ​ពុំ​តម្រូវឱ្យមាន​ការថែទាំ​អ្វី​ចំពោះ​រោមភ្នែក​ខ្លួន​ទេ​។​ថ្វី​ត្បិត​រោមភ្នែក​វែង​ដូច្នេះ តែ​ពុំ​រំខាន​ដល់​ការរស់នៅ​ឡើយ​។​

​ក្មេងប្រុស​អាយុ​១១​ឆ្នាំនេះ​ចូលចិត្ត​ទាត់​បាល់ ហើយ​សង្ឃឹមថានឹង​ក្លាយជា​កីឡាករ​ល្បីល្បាញ​ម្នាក់​

ក្មេងប្រុស​នេះ​ចូលចិត្ត​បាល់ទាត់ ហើយ​ថា​រោមភ្នែក​ពុំបាន​រំខាន​អ្វី​ឡើយ​

​លោក​Zaidullo ដែលជា​ឳ​ពុក​ឱ្យដឹងថា ពេល​កូន​របស់ខ្លួន​ដើរ​តាមផ្លូវ មនុស្ស​ទាំងឡាយ​សុទ្ធសឹង​សម្លឹងមើល​វា​។​ប៉ុន្តែ​ចំពោះ​វា​គ្មានអ្វី​រំខាន​ឡើយ​។​ពួក​ខ្ញុំ​ក៏បាន​នាំ​វា​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យ​ជាច្រើន ហើយ​គេ​ប្រាប់ថា​វា​មាន​សុខ​ភាពល្អ គ្មាន​បញ្ហា​អ្វី​ទេ ហើយ​ការលូតលាស់​លឿន​របស់​រោមភ្នែក​ទាក់ទង​នឹង​ហ្សែ​ន​ប៉ុណ្ណោះ​៕
​សូ​យ​ន​

spot_img
×