Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​កំពុង​តាម​ចាប់​ជនប្រដាប់អាវុធ បាញ់​ឌី​ជេ​ម្នាក់ រងរបួស នៅ​មជ្ឈមណ្ឌល​រ៉ុក​

spot_img

​ភ្នំពេញ​៖ នៅពេល​នេះ​កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​កំពុង​តាម​ចាប់​ជន​ប្រដាប់អាវុធ ដែល​បាញ់​ឌី​ជេ​ម្នាក់​រងរបួស នៅ​មជ្ឈមណ្ឌល​រ៉ុក​។ ​បើ​តាម​ប្រភព​បាន​ប្រាប់ឲ្យដឹង​ថា ជនដៃដល់​ជា​ជា​មន្ត្រី​យោធា​និង​ជា​កូន​មន្ត្រី​ធំ​ម្នាក់ ។ ចំណែក​ជនរងគ្រោះ ឈ្មោះ បៀ សំអឿន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ DJ ប្រចាំ​មជ្ឈមណ្ឌល​កម្សាន្ត រ៉ុក​។​

​គួរបញ្ជាក់​ថា កាលពី​វេលា​ព្រឹក​ព្រលឹម​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ មាន​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត Rock ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់

ខណ្ឌចំការមន រាជធានី​ភ្នំពេញ បណ្ដាលឲ្យ​មនុស្ស​ម្នាក់ បាន​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផង​ដែរ​។ ករណី​ផ្ទុះអាវុធ​នេះ កើតឡើង​ដោយសារ

​ជម្លោះ​នៅក្នុង​បន្ទប់​លេខ​២០២ និង​២០៣ នៃ​មណ្ឌល​កម្សាន្ត រ៉ុក ហើយ​ជនដៃដល់​ក៏​ឈាន​ដល់​ការបាញ់ប្រហា​រលើ​ជនរងគ្រោះ​ចំនួន​៤​គ្រាប់ បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ត្រង់​ជើង និង​ដៃ​៕ ដោយ​៖​កូឡាប​

spot_img
×